UN៖ ការភៀសខ្លួន និងជំងឺអាសន្នរោគ ជំរុញតម្រូវការជំនួយមនុស្សធម៌នៅស៊ូដង់

2025/06/05 11:01:56 pm        50

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការភៀសខ្លួនដែលទាក់ទងទៅនឹងជម្លោះ និងការរាលដាលជំងឺអាសន្នរោគ បានបន្តកើនឡើងនូវតម្រូវការជំនួយមនុស្សធម៌នៅទូទាំងប្រទេសស៊ូដង់។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយបានដកស្រង់តួលេខពីអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានឱ្យដឹងថា មនុស្សជិត៩.៧០០នាក់នៅក្នុងរដ្ឋ Khartoum តែមួយ ថ្មីៗនេះបានភៀសខ្លួនចេញដោយសារតែជម្លោះ។

នៅរដ្ឋ South Kordofan មនុស្សជាង៩.០០០នាក់ បានភៀសខ្លួនចេញពីទីក្រុង Dibebat ក្នុងតំបន់ Al Quoz កាលពីសប្តាហ៍មុន ដោយសារតែការប៉ះទង្គិចគ្នាខ្លាំង។ លោកនិយាយថា ស្ថានភាពនៅតែមានការប្រែប្រួលខ្លាំង។ ក្នុងពេលជាមួយគ្នានេះ មនុស្សប្រហែល៦០០នាក់ បានភៀសខ្លួនចេញពីជំរំ Abu Shouk និងក្រុង El Fasher ក្នុងរដ្ឋ North Darfur កាលពីសប្តាហ៍មុន។

និយាយពីការផ្ទុះឡើងជំងឺអាសន្នរោគ អ្នកនាំពាក្យរូបនេះបាននិយាយថា ករណីប្រចាំថ្ងៃកំពុងកើនឡើងជាលំដាប់នៅក្នុងរដ្ឋ River Nile នៅភាគខាងជើង ទោះបីជាវាកំពុងធ្លាក់ចុះនៅក្នុងរដ្ឋ Khartoum ក៏ដោយ។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ អាជ្ញាធរសុខាភិបាលក្នុងរដ្ឋ River Nile បានរាយការណ៍ថាមានករណីកើនឡើងជាង១៨០ ករណី និងមានអ្នកស្លាប់ចំនួន៤នាក់។ 

លោកនិយាយថា ដៃគូមនុស្សធម៌ បានព្រមានថា ការភៀសខ្លួនដែលនៅបន្ត ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ និងការទទួលបានទឹកស្អាតមានកម្រិត កំពុងបង្កើនល្បឿននៃការចម្លងមេរោគ។ ទន្ទឹមនឹងនេះ ប្រជាជនភៀសខ្លួនរាប់ពាន់នាក់ពេលនេះកំពុងត្រឡប់ទៅរដ្ឋ Blue Nile ហើយត្រូវការជំនួយជាបន្ទាន់។ លោកនិយាយថា ពួកគេខ្វះអាហារ ទឹកស្អាត ការថែទាំសុខភាព ទីជម្រក និងការសិក្សាអប់រំ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm