លោក Trump ព្រមានថា លោក Putin គ្រោងសងសឹក «យ៉ាងធ្ងន់ធ្ងរ» លើអ៊ុយក្រែន

2025/06/05 11:10:41 pm        64

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) បាននិយាយថា លោក Vladimir Putin មានគម្រោងសងសឹក «យ៉ាងធ្ងន់ធ្ងរ» លើអ៊ុយក្រែន ក្រោយមានការវាយប្រហារដោយយានដ្រូនដ៏គួរឲ្យភ្ញាក់ផ្អើល នៅអាកាសយានដ្ឋានរុស្ស៊ី កាលពីចុងសប្តាហ៍កន្លងមក ជាការអះអាងដែលបង្កឲ្យមានក្ដីបារម្ភ ទាំងនៅទីក្រុងវ៉ាស៊ីនតោន និងបរទេស បើទោះបីជាលោក Trump បានព្យាយាមប្រកាសក្ដែងៗពីកិច្ចប្រឹងប្រែងរបស់លោក ក្នុងការនាំឲ្យមានសន្តិភាពនៅក្នុងតំបន់ក៏ដោយ។

ការបញ្ចេញព័ត៌មានឲ្យដឹងនោះបានលេចឡើងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមភ្លាមៗ បន្ទាប់ពីលោក Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ីតាមទូរសព្ទ អស់រយៈពេលជាង ១ម៉ោង ជាការជជែកដែលលោកបានពិពណ៌នាថា ជា «ការសន្ទនាដ៏ល្អ ប៉ុន្តែមិនមែនជាការសន្ទនាដែលនឹងនាំទៅរកសន្តិភាពភ្លាមៗនោះឡើយ»។ ក្នុងសេចក្តីថ្លែងការណ៍របស់លោក លោក Trump ហាក់ដូចជាទទួលយកការព្រមានរបស់លោក Putin ដោយមិនមានមន្ទិលសង្ស័យ ហើយក៏មិនបានផ្តល់សញ្ញាថា លោកបានជំរុញឲ្យមានការអត់ធ្មត់នោះដែរ។

លោក Trump បានសរសេរពីការព្រមាននោះនៅលើបណ្ដាញសង្គម Truth Social ដោយបានសំដៅទៅលើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដោយយានដ្រូនរបស់អ៊ុយក្រែន ពោលគឺជាការវាយប្រហារដែលសំដៅទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីចំនួន៥ និងដែលបានធ្វើឲ្យខូចខាត ឬបំផ្លិចបំផ្លាញយន្តហោះយោធាយ៉ាងហោចណាស់ ៤១គ្រឿង ក្នុងនោះរួមទាំងយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្ត្រផងដែរ។ 

គួរបញ្ជាក់ថា ប្រតិបត្តិការរបស់អ៊ុយក្រែន ដែលបានបណ្តាលឲ្យមានការខូចខាតគិតជាទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ គឺជាការវាយប្រហារដ៏ខ្លាំងបំផុតមួយរបស់ទីក្រុងគីវ ដែលចូលជ្រៅទៅក្នុងដែនដីរុស្ស៊ី គិតចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមផ្ទុះឡើង កាលពីជាង ៣ឆ្នាំមុន៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm       
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm