ក្នុងជំនួបជាមួយសម្តេចសង្ឃ ប្រធានរដ្ឋវៀតណាមសន្យាជំរុញមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែល្អប្រសើរ

2021/12/22 07:02:10 pm        1.7 K

ភ្នំពេញ៖ ក្នុងពេលអញ្ជើញក្រាបបង្គំសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម សន្យាជំរុញមិត្តភាពកម្ពុជា-វៀតណាមឲ្យកាន់តែល្អប្រសើរ។

មុនពេល ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ​នៅ​កម្ពុជា ពេញមួយព្រឹកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានអញ្ជើញក្រាបបង្គំសម្តេច​ព្រះ​អគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជនៃព្រះរាណាចក្រកម្ពុជា និង​សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ​នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ង្វៀន សួនហ៊្វុក និងបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ដែល​ជា​ចំណង​ការទូតរវាងកម្ពុជា​ និងវៀតណាម។

សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី មានព្រះសង្ឃដីកាថា ទំនាក់ទំនងរបស់​ប្រទេសទាំងពីរ​រក្សា​បាន​នូវ​ទំនាក់​ដល់ប្រជាជាតិកម្ពុជា​ និងប្រជាជាតិវៀតណាម​ដែលមានពីយូរអង្វែង និងបានផ្សារភ្ជាប់​ជា​មហាមិត្តដែលជួយពីអតីតកាលផងដែរ។

សម្តេចមហាសង្ឃរាជាធិបតី បួរ គ្រី បានមានព្រះសង្ឃដេកាទៀតថា ​សូមឲ្យមិត្តភាពកម្ពុជា-វៀតណាម​មានភាពល្អប្រសើរយូរអង្វែង។

នាឱកាសនោះ ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណ​ចំពោះការ​ទទួល​ស្វាគមន៍​ក្នុងការបំពេញទស្សនកិច្ចមកកាន់កម្ពុជា។ ឯកឧត្តម មានប្រសាសន៍ក្នុងជំនួប​សវនាការថា​ វៀតណាមនឹងជំរុញមិត្តភាពកម្ពុជា-វៀតណាម​ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ​នៅព្រឹកមិញនេះដែរ នៅមុនពេលឯកឧត្តម ង្វៀន សួនហ៊្វុក ធ្វើដំណើរ​មកចូល​គាល់​សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​បានរៀបចំ ពិធី​ទទួលទានអាហារពេលព្រឹកការងារជូនឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់​ នៅភូមិគ្រឹះរបស់សម្តេច។

ក្នុងពិធីទទួលទានអាហារការងារពេលព្រឹកនេះ​ មានវត្តមានកូនប្រុសទាំងបីរបស់សម្តេច ​គឺឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm