សម្តេច ប៉ាប ឡេអូ ជំរុញឲ្យរុស្ស៊ីគាំទ្រសន្តិភាព អំឡុងជួបតាមទូរសព្ទជាមួយលោក Putin

2025/06/05 11:16:26 pm        52

បើយោងតាមបុរីវ៉ាទីកង់ កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) បានឲ្យដឹងថា សម្តេច ប៉ាប ឡេអូ (Pope Leo) បានជំរុញឲ្យប្រទេសរុស្ស៊ីចាត់វិធានការឆ្ពោះទៅរកការបញ្ចប់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន នៅពេលដែលព្រះអង្គបានមានព្រះបន្ទូលជាមួយប្រធានាធិបតី លោក Vladimir Putin ជាលើកដំបូង។

បុរីវ៉ាទីកង់បានឲ្យដឹងថា៖ «សម្តេច ប៉ាប បានអំពាវនាវឲ្យរុស្ស៊ីមាននូវកាយវិការគាំទ្រដល់សន្តិភាព ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា ដើម្បីសម្រេចបាននូវទំនាក់ទំនងវិជ្ជមាន រវាងភាគីទាំង២ និងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ»។

ជាមួយគ្នានេះ បុរីវ៉ាទីកង់ក៏បានបញ្ជាក់ថា សម្ដេច Leo ដែលជាសម្តេចប៉ាបអាមេរិកទី១ បានជួបតាមទូរសព្ទជាមួយមេដឹកនាំរុស្ស៊ី កាលពីរសៀលថ្ងៃទី៤ ខែមិថុនា។ ការឲ្យដឹងព័ត៌មានជជែកតាមទូរសព្ទនេះ គឺខុសពីធម្មតា សម្រាប់បុរីវ៉ាទីកង់ ដែលតែងតែមិនចេញនូវសេចក្តីថ្លែងការណ៍នោះឡើយ អំពីការជជែកតាមទូរសព្ទរបស់សម្តេច ប៉ាប។

បុរីវ៉ាទីកង់បានបន្ថែមថា៖ «អំឡុងការជជែកនោះ មានការពិភាក្សា អំពីស្ថានភាពមនុស្សធម៌ តម្រូវការក្នុងការសម្របសម្រួលជំនួយ ក្នុងករណីចាំបាច់ និងបន្តកិច្ចប្រឹងប្រែងដោះដូរអ្នកទោស»។

បើយោងតាមវិមានក្រឹមឡាំង បានឲ្យដឹងថា លោកប្រធានាធិបតី Putin បានអរព្រះគុណដល់សម្តេច ប៉ាប ឡេអូ ដែលបានក្លាយជាសម្តេចសង្ឃកាតូលិកកាលពីជិត ៤សប្តាហ៍មុន សម្រាប់ការផ្តល់ជំនួយ ក្នុងការដោះស្រាយជម្លោះ ហើយបានប្រាប់ព្រះអង្គថា អ៊ុយក្រែនមានចេតនាធ្វើឲ្យសង្រ្គាមឡើងកម្ដៅខ្លាំងទៅៗ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        30
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm