ជនជាតិអាល្លឺម៉ង់ភាគច្រើនចង់ឲ្យគ្រប់គ្រងកាន់តែតឹងរ៉ឹងលើការនាំចេញអាវុធទៅអ៊ីស្រាអែល

2025/06/05 11:31:16 pm        59

ការស្ទង់មតិមួយ កាលពីថ្ងៃពុធ (ទី៤ ខែមិថុនា) នេះ បានបង្ហាញថា ប្រជាជនអាល្លឺម៉ង់ប្រមាណជា ៧៣ភាគរយ ចង់ឲ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹង លើការនាំចេញអាវុធទៅកាន់អ៊ីស្រាអែល ក្នុងនោះ ៣០ភាគរយគាំទ្រឲ្យមានការហាមប្រាមទាំងស្រុងតែម្ដង ដោយនេះជាការឆ្លុះបញ្ចាំងពីការមិនពេញចិត្តជាសាធារណៈកាន់តែខ្លាំងឡើងៗ ចំពោះគោលនយោបាយរបស់រដ្ឋាភិបាល ជាមួយអ៊ីស្រាអែល ។

ចាប់តាំងពីមានការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល អាល្លឺម៉ង់នៅតែជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធធំទី២ របស់ប្រទេសនេះ បើទោះបីជាអ៊ីស្រាអែលកាន់តែមានភាពឯកោជាអន្តរជាតិ និងរងនូវការរិះគន់ខ្លាំងឡើងៗ ចំពោះសង្គ្រាមដ៏បំផ្លិចបំផ្លាញរបស់ខ្លួន នៅតំបន់ហ្កាហ្សាក៏ដោយ។

បើយោងតាមការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សភាដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី៣ ខែមិថុនា) រវាងការវាយប្រហាររបស់ក្រុមហាម៉ាស និងពាក់កណ្តាលខែឧសភាឆ្នាំនេះ អាល្លឺម៉ង់បានអនុម័តការនាំចេញគ្រឿងយុទ្ធោបករណ៍ទៅអ៊ីស្រាអែលតម្លៃ ៤៨៥លានអឺរ៉ូ (៥៥៣លានដុល្លារ)។ ការចែកចាយ រួមមានអាវុធ គ្រាប់រំសេវ គ្រឿងបន្លាស់អាវុធ ឧបករណ៍ពិសេសៗ សម្រាប់កងទ័ព និងកងទ័ពជើងទឹក ឧបករណ៍អេឡិចត្រូនិក និងរថពាសដែកពិសេស។ យ៉ាងណាក្ដី មិនទាន់មានពាក្យបណ្ដឹងណាមួយដែលជំទាស់នឹងការនាំចេញអាវុធរបស់អាល្លឺម៉ង់ទៅអ៊ីស្រាអែលនៅឡើយទេ ក្នុងនោះរួមទាំងបណ្ដឹងដែលលើកឡើងដោយប្រទេសនីការ៉ាហ្គា នៅតុលាការយុត្តិធម៌អន្តរជាតិផងដែរ។

ការស្ទង់មតិដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នកឆ្លើយតបចំនួន ១.២៩២នាក់ នៅថ្ងៃទី ២-៣ ខែមិថុនា ក៏បានរកឃើញថា ៥៥ភាគរយ ច្រានចោលគំនិតដែលថា អាល្លឺម៉ង់មានការទទួលខុសត្រូវពិសេសការពារអ៊ីស្រាអែល ដោយសារតែមរតកនៃការសម្លាប់រង្គាលលើជនជាតិជ្វីហ្វ នៅអឺរ៉ុប អំឡុងសម័យណាស៊ី។ ១៣ភាគរយនៃអ្នកដែលត្រូវបានស្ទង់មតិ ជឿថា អាល្លឺម៉ង់គួរតែឈរខាងអ៊ីស្រាអែលដោយគ្មានលក្ខខណ្ឌ ក្នុងជម្លោះ នៅមជ្ឈិមបូព៌ា ខណៈដែល ៧៤ភាគរយ ជំទាស់នឹងជំហរបែបនេះ។ លើសពីនេះទៀត ៦៣ភាគរយ បានលើកឡើងថា ការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កាន់តែហួសហេតុហើយ ដោយកើនឡើង ៦ភាគរយ គិតចាប់តាំងពីខែសីហា ខណៈដែល ៧៣ភាគរយ ចាត់ទុកថាសកម្មភាពយោធារបស់អ៊ីស្រាអែលមិនសមហេតុផលនោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm