នាយករដ្ឋមន្ត្រី​ជប៉ុន​និយាយ​ពី​ការ​គំរាម​កំហែង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron

2021/12/22 07:02:15 pm        446

​ជប៉ុន៖ នាយករដ្ឋមន្ត្រី​ជប៉ុនលោក Fumio Kishida បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ប្រទេស​ជប៉ុននឹង​បន្ត​ដាក់​វិធានការ​រឹតត្បិត​តឹងរ៉ឹង​លើ​ការគ្រប់គ្រង​ព្រំដែន​របស់ខ្លួន​ឡើងវិញ ដែល​ហាមឃាត់អ្នក​ចូល​មកពី​បរទេស​ភាគច្រើន រហូតដល់​មាន​ព័ត៌មាន​បន្ថែមទៀតអំពី​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron។

លោក Kishida បាន​និយាយថា​ លោក​នឹង​បង្កើន​តម្រូវការការដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយអ្នកជំងឺ​ឆ្លងវីរុសប​ម្លែ​ង​ថ្មី Omicron ដោយ​ដាក់​ឲ្យ​នៅ​ដោយឡែក​រយៈពេល ១៤ថ្ងៃ​នៅ​ទីតាំង​កំណត់ដោយរដ្ឋាភិបាល ជំនួស​ឱ្យ​តម្រូវការ​ស្នាក់នៅ​ក្នុង​លំនៅឋាន​បច្ចុប្បន្ន​។ លោក​បាន​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មានពេល​បញ្ចប់​នៃ​សម័យប្រជុំ​សភា ដែល​បានអនុម័ត​ថវិកា​បន្ថែម ចំនួន ៣៦ពាន់​ពាន់​លាន​យ៉េន ឬ​ប្រមាណ ៣១៧ពាន់​លាន​ដុល្លារ​អាមេរិកដើម្បី​ផ្តល់មូលនិធិ​ដល់​វិធានការ​ទប់ស្កាត់​វីរុស COVID-19 និង​ស្តារ​សេដ្ឋកិច្ចដែល​រងគ្រោះ​ដោយជំងឺ​រាតត្បាត​ឡើងវិញ​។ បន្ទាប់ពី​ការបន្ធូរបន្ថយ​ការគ្រប់គ្រង​មួយរយៈ ប្រទេស​ជប៉ុន​បានដាក់​ឡើងវិញការ​គ្រប់គ្រង​ព្រំដែន​តឹងតែង​បំផុត​លើ​ពិភពលោក ​ក្នុងពេល​មានការ​កើនឡើងជា​សកល​នៃ​វីរុសប​ម្លែ​ង​ខ្លួន​ថ្មី Omicron។

លោក Kishida និយាយថា ​ការកើនឡើងនៃ​ការឆ្លង​វីរុស​ថ្មី Omicron នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​បណ្តាលឱ្យមាន​ភាពមិន​ច្បាស់លាស់មួយចំនួន ​សម្រាប់​ក្តីសង្ឃឹម​របស់​លោក​ក្នុង​ការធ្វើ​ទស្សនកិច្ច​ទីក្រុង​វ៉ា​ស៊ី​ង​តោនក្នុងពេល​ឆាប់​នេះ សម្រាប់​កិច្ចពិភាក្សា​ផ្ទាល់​ជាមួយប្រធានាធិបតីលោក Joe Biden។ អ្នកវិទ្យាសាស្ត្រ​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ថ្មី Omicron ឆ្លង​រាលដាល​កាន់តែ​ងាយស្រួល​ជាងវីរុស​ឆ្លង​ផ្សេងទៀត រួម​ទាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta​។ ការសិក្សា​ដំបូង​បង្ហាញថា អ្នក​ដែលបាន​ចាក់​វ៉ាក់សាំង​នឹង​ត្រូវការ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ជា​ឱកាសល្អ​បំផុត​ក្នុងការ​ការពារវីរុស​ថ្មី Omicron ប៉ុន្តែ​ទោះបីជា​គ្មាន​វ៉ាក់សាំង​ដូ​ស​ជំរុញ ការចាក់​វ៉ាក់សាំង​ពេញលេញនៅតែ​ផ្តល់​ការការពារ​រឹងមាំ​លើ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​បាន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        202
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        242
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        221

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm