ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម

2025/06/05 11:44:15 pm        314

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនៃកិច្ចជំនួបនេះ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាមផងដែរ។

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ក៏បានយកឱកាសនេះ ថ្លែងកោតសរសើរចំពោះទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាំងពីអតីតកាលរហូតបច្ចុប្បន្ននេះ។ ក្នុងទំនាក់ទំនងដ៏មានអត្ថន័យនេះ កម្ពុជា-វៀតណាម គឺជាមិត្តដ៏ល្អ ជាដៃគូរល្អ តែងតែជួយគ្នាទៅវិញទៅមក ទាំងសម្ភារៈ បទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញជាដើម។ ល។

ការរក្សាការជួយគ្នាជាប្រពៃណីនេះហើយ ដែលបង្កើតឱ្យមានដំណើរទស្សនកិច្ចការងារទៅវិញទៅមក ជាក់ស្ដែងក្នុងកិច្ចពិភាក្សានេះ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ និងសហការីបានចែករំលែកនូវបទពិសោធន៍ជាច្រើនពាក់ព័ន្ធការងារភស្តុភារ ការងារចិញ្ចឹមទ័ព ការងារបង្កបង្កើនផល ការងារចិញ្ចឹមសត្វកសិកម្មបែបទំនើប និងសិប្បកម្មកែច្នៃសាច់កំប៉ុងជាដើម។ “ ការបញ្ជាក់របស់ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន"

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែកបទពិសោធន៍ល្អៗទាំងនេះ និងសំនូមពរដល់ឯកឧត្ដម មេបញ្ជាការ យោធភូមិភាគទី៧ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងជួយបណ្តុះបណ្តាលជំនាញ, ផ្តល់បទពិសោធន៍ ឯកសារភស្តុភារ ថ្នាក់បឋម និងថ្នាក់មធ្យម ដើម្បីជាមូលដ្ឋានក្នុងការកសាងសាលាភស្តុភារ និងដឹកជញ្ជូនឡើងវិញ ស្របតាមផែនការកំណែទម្រង់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ។

ពាក់ព័ន្ធនឹងសំណូមពរនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ បានឆ្លើយតបថា នឹងជួយដល់ការកសាងសាលានេះ តាមអ្វីដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm