​​មូលនិធិគន្ធបុប្ផាកម្ពុជានៅថ្ងៃនេះ ទទួលបានថវិកាពីសប្បុរសជនចំនួនចិតសិបម៉ឺនដុល្លារ

2025/06/06 01:15:05 am        202

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិ ត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានអញ្ជើញជួបសវនការ និងទទួលថវិកាចំនួន៧០ម៉ឺនដុល្លារពីសប្បុ រសជន ដើម្បីធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា។​

ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមយុវជនបូជាការពារយុត្តិធម៌នៅថ្ងៃនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះសមាជិកក្រុមយុវជនបូជាការពារយុត្តិធម៌ជាពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានដឹកនាំក្រុមការងារចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជានាឱកាសនេះ។

លោកជំទាវបណ្ឌិតក៏បានកោតសរសើរដល់ក្រុមយុវជនទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាដ៏ច្រើ នដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងឱកាសយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងការស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលមានរយះពេល១ខែពេញ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃទី៣០ មិថុនា ២០២៥។ លោកជំទាវបានថ្លែងអំណរគុណអស់ពីដួងចិត្ត ដល់ក្រុមយុវជនដែលបានជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងបានជួយឧបត្ថមគាំទ្រដល់កងទ័ពជួរមុខដែលកំពុងការពារទឹកដីតាមបន្ទាត់ព្រំដែនប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។

ក្នុងជំនួបនោះដែរ លោកជំទាវបណ្ឌិតក៏បានស្នើដល់អ្នកបង្កើតមាតិកា ដែលមានប្រជាប្រិយភាពនៅតាមបណ្ដាញសង្គមនានា សូមជួយជំរុញការផ្សព្វផ្សាយយុទ្ធនាការនេះបន្ថែមទៀត ដើម្បីឲ្យមានការផុលផុស នឹងមានការចូលរួមពីសប្បុរសជនជួយដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយបន្ថែមទៀត។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ បានគោរពថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិតប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាដែលបានផ្តល់ឱកាសឲ្យក្រុមការងារបាន ចូលរួមចែករំលែកនូវធនធាន ដើម្បីជួយទ្រទ្រង់ដល់មូនិធិនេះ និងសូមអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតឲ្យមានមូលនិធិនេះឡើង។ អ្នក ឧកញ៉ា និងក្រុមការងារក៏បានប្ដេជ្ញាជួយដល់មូលនិធិនេះ និងជួយដល់កិច្ចការសង្គមជាបន្តបន្ទាប់ទៀត ដើម្បីជាតិ ដើម្បីសង្គម ក្នុងន័យស្មារតីខ្មែរជួយខ្មែរ៕

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm