ជម្លោះរវាងលោក Trump និងលោក Musk ផ្ទុះឡើង ជាមួយនឹងសង្រ្គាមពាក្យសម្ដី និងការគំរាមកំហែងដាក់គ្នា

2025/06/06 03:41:24 pm        181

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ (០៥ មិថុនា) ថានឹងកាត់ផ្តាច់កិច្ចសន្យារបស់រដ្ឋាភិបាល ជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋី លោក Elon Musk ខណៈលោក Musk បានលើកឡើងថា លោក Trump គួរតែត្រូវបានចោទប្រកាន់ទម្លាក់តំណែង ដោយបង្វែរទំនាក់ទំនងដែលធ្លាប់តែភាពផ្អែមល្ហែមរបស់ខ្លួនឱ្យក្លាយទៅជាជម្លោះយ៉ាងជូរចត់ពេញបន្ទុកជាមួយនឹងការគំរាមកំហែងដាក់គ្នា និងសង្រ្គាមពាក្យសម្ដីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ការប៉ះទង្គិចនេះបានចាប់ផ្តើមនៅពេលលោក Trump រិះគន់នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Tesla លោក Musk នៅការិយាល័យ Oval Office។ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ទំនាក់ទំនងដែលធ្លាប់តែស្និទ្ធស្នាលល្អូកល្អឺននឹងគ្នា បានបែកបាក់ទាំងស្រុងជាសាធារណៈ ខណៈបុរសមានអំណាចបំផុតរបស់ពិភពលោក និងមហាសេដ្ឋីមានទ្រព្យបំផុតរបស់អាមេរិក បានទម្លាយការប្រេះឆាផ្ទាល់ខ្លួនដាក់គ្នាទៅមកលើបណ្ដាញសង្គម Truth Social របស់លោក Trump និងបណ្ដាញសង្គម X របស់លោក Musk។

លោក Trump បានបង្ហោះលើ Truth Social ដោយគំរាមថា "មធ្យោបាយងាយស្រួលបំផុតក្នុងការសន្សំប្រាក់ក្នុងកញ្ចប់ថវិការាប់ពាន់លានដុល្លារបស់អាមេរិក គឺការបញ្ចប់ការឧបត្ថម្ភធន និងកិច្ចសន្យារបស់ Elon Musk"។ ប៉ុន្មាននាទីបន្ទាប់ពីផ្សារភាគហ៊ុនបានបិទ — ដែលមើលឃើញ Tesla ខាតតម្លៃទីផ្សារប្រហែល ១៥០លានដុល្លារដោយសារសារបង្ហោះរបស់មេដឹកនាំអាមេរិករូបនេះ — លោក Musk បានតបទៅវិញក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា "យល់ស្រប" ដោយនិយាយថា លោក Trump គួរតែត្រូវចោទប្រកាន់ទម្លាក់តំណែង។ គួរឱ្យដឹងថា បក្សសាធារណរដ្ឋរបស់លោក Trump មានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរ ហើយទំនងជាមិនចោទប្រកាន់ទម្លាក់តំណែងលោកនោះទេ។

បញ្ហារវាងអ្នកទាំងពីរបានបញ្ឆេះឡើងកាលពីប៉ុន្មានថ្ងៃមុននោះ នៅពេលលោក Musk បានរិះគន់ការកាត់បន្ថយពន្ធក្នុងស្រុក និងការចំណាយរបស់លោក Trump។ លោក Trump កាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាប់អ្នកកាសែតនៅក្នុងការិយាល័យ Oval ថា លោក "ខកចិត្តយ៉ាងខ្លាំង" ចំពោះលោក Musk៕



អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm