ការផ្ទុះកំហឹង និងប្រតិកម្មជុំវិញពិភពលោកខណៈបម្រាមធ្វើដំណើររបស់លោក Trump វិលត្រឡប់មកវិញ

2025/06/06 04:01:20 pm        128

ប្រទេសនានាជុំវិញពិភពលោកមានការភ្ញាក់ផ្អើលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយប្រធានាធិបតី លោកDonald Trump បានប្រកាសហាមប្រាមការធ្វើដំណើរលើជនជាតិមកពីប្រទេសរាប់សិប និងការលុបចោលកម្មវិធីទិដ្ឋាការចំនួនប្រាំពីរបន្ថែមទៀត។ សម្រាប់មនុស្សជាច្រើន វិធានការនេះ ហាក់ដូចជាការវិលត្រឡប់ទៅកាន់ឆ្នាំ ២០១៧ វិញ និងជាគោលនយោបាយដ៏ចម្រូងចម្រាសបំផុតមួយនៃអាណត្តិដំបូងរបស់លោក Trump ។

ក្រុមផ្ដល់ជំនួយអន្តរជាតិបានថ្កោលទោសបម្រាមនេះខណៈអង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍បានហៅវិធានការនេះថាជាការរើសអើង រើសពូជន៍សាសន៍និងការបំពាន។ 

លោក Trump បានលើកឡើងពីកង្វល់សន្តិសុខជាតិ និងអំពើភេរវកម្មកាលពីថ្ងៃពុធថាជាកត្តាជំរុញទឹកចិត្តនៅពីក្រោយការហាមប្រាមជនជាតិភាគច្រើនមកពីទ្វីបអាហ្រ្វិក និងអាស៊ី ដែលបង្កឱ្យមានប្រតិកម្មពីតំណាងនៃប្រទេសទាំងនោះចាប់ពីការនឿយហត់ខាងការទូតរហូតដល់ការផ្ទុះកំហឹង។



ឆាដ ជាប្រទេសមួយនៅអាហ្រ្វិកកណ្តាល ដែលស្ថិតក្នុងចំណោមប្រទេសរងការហាមប្រាមការធ្វើដំណើរនោះ បានចេញការរឹតបន្តឹងទៅវិញទៅមកភ្លាមៗលើការចេញទិដ្ឋាការដល់ពលរដ្ឋអាមេរិក។ លោកប្រធានាធិបតី Idriss Deby បានសរសេរកាលពីថ្ងៃព្រហស្បតិ៍នៅលើបណ្ដាញសង្គម Facebook ថា ប្រទេសឆាដមិនមានយន្តហោះដើម្បីផ្តល់ជូននោះទេ គ្មានប្រាក់រាប់ពាន់លានដុល្លារដើម្បីផ្តល់ឱ្យនោះទេ ប៉ុន្តែប្រទេសឆាដមានសេចក្តីថ្លៃថ្នូរ និងមោទនភាពរបស់ខ្លួន។

បទបញ្ជាថ្មីរបស់លោក Trump ប៉ះពាល់ដល់បណ្ដាញការងាររបស់ប្រទេសចំនួន ១៩ ដែលមួយចំនួនត្រូវបានហាមប្រាមជាលើកដំបូង សម្រាប់ហេតុផលដែលរដ្ឋបាលលោកនិយាយថា រួមមានអត្រាខ្ពស់នៃការស្នាក់នៅលើសការកំណត់ទិដ្ឋាការ កង្វះវិធានការត្រួតពិនិត្យ និងតាមដានសមស្រប និងត្រូវបានចោទប្រកាន់ថាជាអ្នកគាំទ្រភេរវកម្ម។

ជនជាតិនៃប្រទេសចំនួន ១២ នឹងត្រូវបានហាមប្រាមមិនឱ្យជាន់ទឹកដីសហរដ្ឋអាមេរិកដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ  មាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ        ហ្គីណេអេក្វាទ័រ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន។ ការហាមប្រាមមួយផ្នែកក៏ត្រូវបានដាក់លើជនជាតិមកពីប៊ូរុនឌី គុយបា ឡាវ សៀរ៉ាឡេអូន តូហ្គោ តួកម៉េនីស្ថាន និងវ៉េណេស៊ុយអេឡាផងដែរ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        352
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        351
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm