លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ គិតត្រឹមព្រឹកនេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួល​បានថវិកា​បរិច្ចាគជាង ៣,៥លានដុល្លារ ខណៈយុទ្ធនាការនេះនឹងបន្ដ​រហូត​ដល់​ដំណាច់​ខែ​មិថុនា

2025/06/06 04:11:44 pm        140

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត​ ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួល​បានថវិកា​បរិច្ចាគ​សរុប​ប្រមាណជាង​ ៣,៥លានដុល្លារពីសប្បុរសជន ២៤ម៉ឺននាក់ ខណៈយុទ្ធនាការនេះ នឹងបន្ដ​រហូត​ដល់​ដំណាច់​ខែ​មិថុនា​ ឆ្នាំ២០២៥។ 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត តាមរយៈបណ្ដាញសង្គមផ្លូវការបានបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ២០២៥ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួល​បានថវិកា​បរិច្ចាគ​សរុប​សមមូល​ជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់។ លោកជំទាវបណ្ឌិតបន្តថា យុទ្ធនាការ​នេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។

 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាន​ថ្លែង​អំណរ​គុណ​ដល់​ពុក​ម៉ែ​បង​ប្អូន និង​សប្បុរស​ជន​ទាំង​អស់​ដែល​បាន​បរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និង​ភាព​ញញឹម​ដល់​ទារក និងកុមារនៅកម្ពុជា។

សូមជម្រាបជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ បានប្រកាស​បើក​កាល​ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ២០២៥ ​ក្រោមអធិបតីភាព​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស​នៃ​មូល​និធិ​គន្ធបុប្ផា​កម្ពុជា។

 

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែមិថុនា ត្រូវ​បាន​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​បង្កើត​ឡើង ក្នុងគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យ​កាន់​តែ​ផុស​ផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជ​ករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈ​កម្មការ​ទ្រទ្រង់​មូល​និធិ​គន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និង​សមាជិក​សមាគម​ឧកញ៉ា​កម្ពុជា​ ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។

 

សូមរម្លឹកផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើត​ឡើង​ក្រោមគំនិតផ្ដួចផ្ដើម ដ៏​ខ្ពង់​ខ្ពស់​ថ្លៃ​ថ្លា​​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបាន​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មូលនិធិគន្ធបុប្ផាកម្ពុជា» កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៨ ក្នុងបុព្វហេតុសង្គ្រោះជីវិតទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដែ​ល​ត្រូវ​ការ​ចាំបា​ច់​នូវសេវាពិនិត្យ ព្យាបាល និងសម្ភព នៅមន្ទីរពេទ្យគន្ធបុប្ផា៕

 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm