ក្រសួងទេសចរណ៍ គ្រោងបើកដំណើរការ​សាលា​វិជ្ជាជីវៈ​ទេសចរណ៍VST របស់ខ្លួន​នៅ​ចុង​ខែ​មិថុនា​នេះ

2025/06/06 06:31:09 pm        213

បើ​មិនមានការប្រែប្រួលនោះទេ នៅក្នុងអំឡុងចុងខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ នឹង​បើក​ដំណើការជាបណ្តោះអាសន្ន នៃសាលាវិជ្ជាជីវៈទេសចរណ៍របស់ខ្លួន នៅរាជធានីភ្នំពេញ ក្រោយពីសាលាវិជ្ជាជីវៈទេសចរណ៍ ដែលជាសាលាជាតិទាំង២ទីតាំង នៅរាជធានីភ្នំពេញ និង​ខេត្ត​ព្រះសីហនុ បានដំណើរការសាងអស់រយៈពេលប្រមាណ៣ឆ្នាំរួចមក។

ឯកឧត្តម ឆាយ ឃុនឡុង នាយកសាលាវិជ្ជាជីវៈទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី៦ ខែ​មិថុនា​នេះ​ថា បច្ចុប្បន្នតួអាគារសាលាវិជ្ជាជីវៈទេសចរណ៍ VST នៅរាជធានីភ្នំពេញ បាន​សាង​សង់​រួច​រាល់​អស់​ហើយ ហើយក្នុងអំឡុងពេលនេះ ក្រុមការងារ បានកំពុងពន្លឿន ការរៀបចំ​បំពាក់​សំភារៈ​ការ​សិក្សានៅតាមបន្ទប់នីមួយៗ និងបោសសម្អាតទីធ្លា ដើម្បីត្រៀម​បើក​ដំណើរការ​ទទួល​សិស្ស​ចុះ​ឈ្មោះចូ​លរៀន និងបង្រៀនចាប់ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងបើក​ដំណើរ​កា​រ​បង្រៀន​ចាប់​ពី​ខែ​កញ្ញាតទៅដែរ។

នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាលាវិជ្ជាជីវៈទេសចរណ៍កាលពីពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា សាលា​វិជ្ជាជីវៈ​ទេសចរណ៍​គឺ​ជា​សាលា​ជាតិ ដែលនឹងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍រួមមាន៖ (១) ផ្នែក​សេវា​កម្ម​សណ្ឋាគារ និង​ស្នាក់នៅទេសចរណ៍ (២) ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ (៣)​ផ្នែក​សេវា​កម្ម​ធ្វើ​ដំណើរ (៤) ផ្នែកសេវាកម្មទេសចរណ៍ និងជំនាញទេសចរណ៍​មួយ​ចំនួន​ទៀត​ដែល​ស្រប​ទៅ​តាម​ស្តង់ដា ជាតិ និងអាស៊ាន។

សូមបញ្ជាក់ថា សាលាវិជ្ជាជីវៈទេសចរណ៍ VST រាជធានីភ្នំពេញ បានចាប់ផ្តើម​ដំណើរការ​សាង​សង់​បុក​គ្រឹះនៅក្នុងអំឡុងចុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈ គម្រោងសាងសាងសង់ បង្កើត​សាលា​ជាតិ​វិជ្ជា​ជីវៈទេសចរណ៍ទាំងពីរទីតាំងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុនេះ បាន​ចំណាយ​ថវិកា​សរុបប្រមាណ ២៦,៥ លានដុល្លាអាមេរិក ក្នុងនោះ កម្ចីហិរញ្ញប្បទានពី AFD មាន​ចំនួន១១ លានអឺរ៉ូ ដែលស្មើនឹង១២ លានដុល្លាអាមេរិច៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm