ស្ថានទូតបារាំងប្រចាំកម្ពុជា ដឹកនាំគណៈប្រតិភូ​ធ្វើទស្សនកិច្ច​ស្វែង​យល់​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​តេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ

2025/06/06 07:01:22 pm        201

នៅព្រឹកថ្ងៃទី៦ ខែមិថុនានេះ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃ​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និង​ទេសចរណ៍ជាដើមចំនួនប្រមាណ៦០នាក់ អញ្ជើញទស្សន​កិច្ច​ពិនិត្យ​វឌ្ឍនភាព នៃ​ដំណើរ​ការ​សាង​សង់​ព្រលានយន្តហោះអន្តរជាតិតេជោ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមគណៈប្រតិភូបានបង្ហាញទឹកមុខសប្បាយរីករាយ និង​យល់​ឃើញ​ថា ព្រលានថ្មីនេះមានលក្ខណៈទំនើប និងថ្មី ដែលបង្ហាញអំពីភាពអស្ចារ្យរបស់កម្ពុជា និង​ខណៈ​ដែលប្រទេសកម្ពុជា គឺមានសក្តានុពលជាច្រើនផ្សេងទៀត។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានជម្រាបជូនគណៈប្រតិភូក្នុងដំណើរទស្សនកិច្ចនេះថា គិតមកដល់​ពេល​អាកាស​យាន​ដ្ឋាន​អន្តរជាតិតេជោ សម្រេចការសាងសង់ប្រមាណជាង ៩៦% នឹងគ្រោង​បើក​ឱ្យ​ដំណើរ​ការ​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា។ ហើយថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ​២០២៥​ខាង​មុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបន្តថា ព្រលានយន្តហោះអន្តរជាតិតេជោ បានសាង​សង់​ឡើង​លើ​ផ្ទៃ​ដី​ជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាច​ធ្វើឱ្យ​យន្ត​ខ្នាត​ធំ​ចុះចត​បាន​ដូច​ជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១​៣​លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។

សូមបញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ មន្រ្តីជាន់ខ្ពស់​មក​ពី​បណ្តាទូ​ត​ប្រចាំ​ប្រទេស​កម្ពុជា​ជា​ច្រើន​រូប គណៈប្រតិភូមកពីស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បានអញ្ជើញមកទស្សនា និងស្វែងយល់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ហើយ​ក្រោយពីទស្សនកិច្ចទាំងនោះ មន្រ្តីទូត និងអ្នកសារព័ត៌មានជាច្រើននាក់បានវាយតម្លៃ និង​យល់ឃើ​ញថា អាកាសយានដ្ឋាននេះល្អទាំងអស់ និងបានបង្ហាញមិននឹកស្មានថា ប្រទេស​កម្ពុជា​មាន​ការ​វិនិយោគលើព្រលានយន្តហោះថ្មីនេះរហូតដល់ខ្នាត 4F៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm