ទីផ្សារភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកភាគច្រើនហក់ឡើងខណៈក្រុមវិនិយោគិនធូរចិត្តចំពោះជំនួបតាមទូរស័ព្ទរវាងលោកTrump-Xi

2025/06/06 07:14:18 pm        145

ទីផ្សារភាគហ៊ុន អាស៊ី-ប៉ាស៊ីហ្វិក ភាគច្រើនបានហក់ឡើង ខណៈក្រុមវិនិយោគិនបានវាយតម្លៃជំនួបតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកDonald Trump និងប្រធានាធិបតីចិនលោកXi Jinping។

លោក Trump និងលោក Xi បានជជែកគ្នាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានព្រមព្រៀងគ្នាថា មន្ត្រីមកពីសហរដ្ឋអាមេរិក និងចិននឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះ ដើម្បីបន្តការចរចាក្នុងគោលបំណងបញ្ចប់សង្រ្គាមពាណិជ្ជកម្មដែលកំពុងបន្ត។

ទន្ទឹមនឹងមានការមើលឃើញពីភាពធូរស្រាលបន្តិច សន្ទស្សន៍ភាគហ៊ុន Nikkei 225 របស់ប្រទេសជប៉ុនបានកើនឡើង០,៣១ % ហើយភាគហ៊ុន Topix បានកើនឡើង ០,៤.%។ ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូង បានងើបឡើងដល់១,៤៩% ហើយភាគហ៊ុន Kosdaq បានហក់ឡើងចំនួន០,៨% ។

ចំណែក សន្ទស្សន៍ភាគហ៊ុន S&P/ASX 200 របស់អូស្រ្តាលីវិញ មានការកើនឡើងជាង០,១៦%។

រីឯសន្ទស្សន៍ភាគហ៊ុន Hang Seng របស់ទីក្រុងហុងកុងឯណោះវិញ បានធ្លាក់ចុះ០,១៨%ក្នុងពេលបើកជួញដូរ ស្របពេលភាគហ៊ុន CSI 300 របស់ប្រទេសចិនដីគោកបានធ្លាក់ចុះដែរ។

ជាមួយគ្នានោះ ផ្សារភាគហ៊ុនអាមេរិកវិញក៏បានធ្លាក់ចុះដែរកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈភាពតានតឹងរវាងប្រធានាធិបតីលោក Trump និងអគ្គនាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លោក Elon Musk បានជះស្រមោលលើជំនួបតាមទូរស័ព្ទរវាងមេដឹកនាំអាមេរិកនិងចិន ។ 

ភាគហ៊ុនឧស្សាហកម្ម Dow Jones បានធ្លាក់ចុះជិត០,៣% ។ ភាគហ៊ុន S&P 500 បានធ្លាក់ជាង០,៥% ហើយភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nasdaq Composite បានធ្លាក់ចុះជាង០,៨% ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm