អាជ្ញាធរបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនព្រះសង្ឃក្នុងក្រុងបាត់ដំបង

2021/12/22 08:00:27 pm        335

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃនេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ប្រគេនព្រះសង្ឃ នៅទូទាំងក្រុងបាត់ដំបងដែលមានចំនួនប្រមាណជិត១ពាន់អង្គ ។

ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ប្រគេនព្រះសង្ឃនៅក្នុងក្រុងបាត់ដំបង នាព្រឹកនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ទោះបីជារាជរដ្ឋាភិបាល បានបិទ​បញ្ចប់​ព្រឹត្តិការណ៍ ២០កុម្ភៈ ប៉ុន្តែមិនមែនបានន័យថាលែងមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ ដូច្នេះការ ចាក់វ៉ាក់សាំងពិតជាសំខាន់ណាស់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ រក្សាគម្លាតសុវត្ថិភាព និងបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ។

ឯកឧត្តម បានសង្កេតឃើញថា បច្ចុប្បន្ននេះ សីលធម៌សង្គម បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ និង ព្រួយបារម្ភ ដែលទាមទារឱ្យមានការចូលរួមចំណែកពីព្រះសង្ឃ ក្នុងការជួយកិច្ចការងារសង្គម ព្រោះព្រះសង្ឃ ដើរតួនាទីសំខាន់ណាស់ក្នុងសង្គម។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ព្រះសង្ឃ ​ឱ្យចូលរួមជួយការងារសង្គម ​តាមរយៈការ ទេសនាបញ្រ្ជាបការយល់ដឹងពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍​ គ្រឿងញៀន​ និងបញ្ហាផ្សេងៗ ជាពិសេសជួយជំរុញប្រជាពលរដ្ឋឱ្យទៅទទួលការចាក់វ៉ាក់សាំង។

ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ ត្រូវជំរុញនិងអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យទៅទទួលការចាក់វាក់សាំង​ឱ្យបានគ្រប់ៗគ្នា ខណៈដំណើរការចាក់វ៉ាក់សាំង​ដូសទី១​ បាននឹងកំពុងបន្តនៅទូទាំងខេត្ត៕

អត្ថបទ៖ នឿត សុភក្ត្រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm