ជប៉ុន បន្ធូរបន្ថយការទាមទារឲ្យលុបចោលពន្ធលើរថយន្តរបស់អាមេរិកដោយស្នើឲ្យមានផែនការកាត់បន្ថយ

2025/06/06 07:22:49 pm        80

សារព័ត៌មាន Asahi បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន បានបន្ធូរបន្ថយការទាមទាររបស់ខ្លួនសម្រាប់ការលុបចោលទាំងស្រុងនូវការដំឡើងពន្ធលើយានយន្តចំនួន២៥ភាគរយរបស់សហរដ្ឋអាមេរិក ហើយជំនួសដោយការស្នើយន្តការដើម្បីកាត់បន្ថយអត្រាដែលផ្អែកលើចំនួនប្រទេសប៉ុន្មានដែលរួមចំណែកដល់ឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិក។

ប្រធានអ្នកចរចារការដំឡើងពន្ធរបស់ប្រទេសជប៉ុន លោក Ryosei Akazawa កំពុងស្ថិតនៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបចរចាជុំទី៥ជាមួយមន្ត្រីសហរដ្ឋអាមេរិក រួមមានទាំងរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick ផងដែរ។

សារព័ត៌មានAsahi បាននិយាយថា នៅក្រោមសំណើចុងក្រោយរបស់ប្រទេសជប៉ុន ឲ្យទីក្រុងវ៉ាស៊ីនតោនកាត់បន្ថយការដំឡើងពន្ធលើយានយន្តដោយផ្អែកលើកត្តាមួយចំនួនដូចជាចំនួនរថយន្តដែលក្រុមហ៊ុនផលិតរថយន្តជប៉ុនផលិតនៅសហរដ្ឋអាមេរិក និងចំនួនរថយន្តដែលត្រូវបាននាំចេញពីទីនោះទៅកាន់ទីផ្សារផ្សេងៗទៀត។

សេចក្តីថ្លែងការណ៍និយាយថា ភាគីទាំងពីរ បានអះអាងជាថ្មីនូវជំហររៀងៗខ្លួនលើវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក និងបានចូលរួមក្នុងការពិភាក្សាជាក់ស្តែងលើការពង្រីកពាណិជ្ជកម្ម ការដោះស្រាយវិធានការមិនមែនពន្ធ និងកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm