យោធាសហរដ្ឋអាមេរិក គ្រោងធ្វើសមយុទ្ធដឹកជញ្ជូននៅតំបន់អាស៊ីបូព៌ា ក្នុងរដូវក្ដៅនេះ

2025/06/06 08:07:47 pm        164

ប្រមុខបញ្ជាការយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រ (០៦ មិថុនា) នេះថា សមយុទ្ធដឹកជញ្ជូននៅតំបន់អាស៊ីបូព៌ា នឹងធ្វើឡើងនៅរដូវក្តៅនេះដោយស្ថាប័នយោធាអាមេរិក ដែលទទួលបន្ទុកបម្លាស់ទីអាវុធ និងគ្រឿងយុទ្ធោបករណ៍ ហើយសកម្មភាពនេះនឹងជួយឱ្យខ្លួនអាចសម្របសម្រួល និងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត កាន់តែប្រសើរឡើងក្នុងការឆ្លើយតបទៅនឹងវិបត្តិ។

បញ្ជាការដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ឬហៅថា TRANSCOM ទទួលខុសត្រូវមិនត្រឹមតែសម្រាប់ការសម្របសម្រួលទីតាំងជាមុននៃអាវុធ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតនៅជុំវិញពិភពលោកទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការផ្គត់ផ្គង់ឡើងវិញក្នុងករណីមានជម្លោះណាមួយផងដែរ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីបូព៌ា មេបញ្ជាការ TRASNCOM លោក Randall Reed បានប្រាប់អ្នកសារព័ត៌មានថា នេះជារឿងចាំបាច់ក្នុងការរក្សា និងពង្រីកទំនាក់ទំនងនៅក្នុងតំបន់ ដើម្បីធានាឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័សរបស់សហរដ្ឋអាមេរិក ចំពោះគ្រោះមហន្តរាយ និងទប់ទល់ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ។

លោកបាននិយាយនៅសន្និសីទមួយថា "យោធាអាមេរិក នឹងធ្វើសមយុទ្ធជាបន្តបន្ទាប់ ហើយនឹងសាកល្បងស្ថាបត្យកម្មដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន ដែលផ្តល់នូវសេរីភាពនៃការធ្វើសមយុទ្ធប្រកបដោយនិរន្តរភាព" ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីទីតាំង ឬពេលវេលានៃសមយុទ្ធនេះទេ។ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន លោក Reed បានទៅជប៉ុន និងហ្វីលីពីន ហើយនឹងទៅកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តសន្ធិសញ្ញាទាំងអស់របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        204
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        244
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm