សហគមន៍ជ្រោយស្វាយ ចង់បានកិច្ចគាំទ្រអភិវឌ្ឍន៍ជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយ

2021/12/22 08:12:11 pm        490

កោះកុង៖ ប្រជាសហគមន៍ភូមិជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ចង់បានកិច្ចគាំទ្រពីអាជ្ញាធរ និងជំនាញ ដើម្បីបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិមួយក្នុងមូលដ្ឋាន ដើម្បីរកស្វែងរកប្រាក់ចំណូលបន្ថែម។

ប្រជាសហគមន៍ភូមិជ្រោយស្វាយខាងលិច ឃុំជ្រោយស្វាយ បានប្រាប់BTV Newsថា ពួកគេមាន​បង្ហាញ​ក្តីបារម្ភ អំពីទិន្នផលនេសាទពុំសូវទទួលបានផលច្រើនដូចឆ្នាំមុន ​ដោយសារតែមានទូក នេសាទជាច្រើនកំពុងប្រើប្រាស់​ឧបករណ៍នេសាទខុសច្បាប់ លើផ្ទៃទឹកសមុទ្រ។

ពួកគេបានមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ក្នុងមូលដ្ឋានជំនួសវិញ រួមមាន ទេសភាពបៃតងខ្ចី នៃព្រៃកោងកាងគួរជាទីគយគន់ ខ្យល់អាកាសបរិសុទ្ធល្អ ឆ្នេរសមុទ្រខៀវស្រងាត់ ការជិះទូក ស្ទូចត្រីកម្សាន្ត ព្រមទាំងអាចលក់ផលិតផលអាហារស្រស់ៗជូនអ្នកទេសចរ មិនចាំបាច់ដឹកទៅលក់នៅទីផ្សារ។

ព្រោះតែការសម្លឹងមើលឃើញពីអាជីវកម្មគ្មានផ្សែងនេះហើយ ទើបពួកគេចង់បានកិច្ចគាំទ្រពី​អាជ្ញាធរខេត្ត មន្ទីរជំនាញ អង្គការដៃគូ ឱ្យមានការបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិ​មួយ​ក្នុងមូលដ្ឋាន។

លោក ហាវ ឡាញ់ ប្រធានសហគមន៍ឆ្នេរនេសាទ ក្នុងភូមិជ្រោយស្វាយខាងលិច ​បានអះអាងថា កន្លងទៅ សហគមន៍របស់ពួកគេ ធ្លាប់បើកទ្វារទទួលអ្នកទេសចរ ដែលមានបំណង​មកលេង​កម្សាន្តដែរ​ ត្បិតបើកដំណើរការយូរឆ្នាំហើយក៏ដោយ តែព្រោះតែខ្វះធនធាន​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​បម្រើដល់វិស័យទេសចរណ៍ គ្រាមានអ្នកទេសចរស្គាល់ទីតាំងនេះតិចតួច។

ពាក់ព័ន្ធបញ្ហានេះ ត្រូវបានលោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល ពន្យល់ថា លោកពុំជំ ទាស់បដិសេធពីបំណង ដែលថា​ពលរដ្ឋចង់បង្កើតឱ្យ​មានជាតំបន់អេកូទេសចរណ៍​ធម្មជាតិ​ក្នុងមូលដ្ឋាននោះទេ។

ដូច្នេះលោកស្នើសុំប្រជាសហគមន៍ធ្វើលិខិតសំណើមកកាន់អាជ្ញាធរឃុំ ​និងរដ្ឋបាលស្រុក ដើម្បី ពិចារណាចុះពិនិត្យទីតាំងសម្រេច ដោយមិនទាន់ក្តាប់​ព័ត៌មានច្បាស់លាស់ថា​ទីតាំងនោះ​នៅ​ទីណា។ អ្វីដែលលោកបារម្ភ ខ្លាចតែតំបន់នោះ ជា​ទីតាំងរដ្ឋហាមឃាត់ ឬជាប់ពាក់ព័ន្ធ​គម្រោង​ការ​វិនិយោគទុន​របស់ឯកជន៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm