រដ្ឋាភិបាលយេម៉ែន សម្តែងក្តីព្រួយបារម្ភនិងការសោកស្តាយយ៉ាងខ្លាំងជុំវិញការរឹតបន្តឹងការធ្វើដំណើររបស់អាមេរិក

2025/06/06 10:03:46 pm        53

រដ្ឋាភិបាលយេម៉ែនកាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភនិងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការរឹតបន្តឹងការចូលរបស់ពលរដ្ឋយេម៉ែន ទៅកាន់ប្រទេសនេះ ជាផ្នែកមួយនៃការហាមឃាត់ការធ្វើដំណើរដ៏ទូលំទូលាយដែលប៉ះពាល់ដល់ប្រទេសជាច្រើន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba រដ្ឋាភិបាលយេម៉ែនបាននិយាយថា ការសម្រេចចិត្តនេះ នឹងមាន «ផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង ទៅលើប្រជាជនយេម៉ែនរាប់ពាន់នាក់ រួមទាំងសិស្ស អ្នកស្រាវជ្រាវ និងមេគ្រួសារ ដែលបាននិងកំពុងបន្តការប្តេជ្ញាចិត្តចំពោះច្បាប់របស់សហរដ្ឋអាមេរិក»។

រដ្ឋាភិបាលយេម៉ែន បានអំពាវនាវឲ្យរដ្ឋបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវសេចក្តីសម្រេចចិត្ត និងលើកលែងពលរដ្ឋយេម៉ែន ដោយលើកឡើងអំពី «ស្ថានភាពមនុស្សធម៌ដ៏លំបាក ដែលប្រជាជនយេម៉ែនកំពុងជួបប្រទះ»។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថា ពលរដ្ឋនៃប្រទេសចំនួន ១២ នឹងត្រូវបានហាមឃាត់មិនឲ្យទៅលេងសហរដ្ឋអាមេរិក រួមមាន អាហ្វហ្គានីស្ថាន ឆាដ សាធារណរដ្ឋកុងហ្គោ អេក្វាទ័រហ្គីណេ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី មីយ៉ាន់ម៉ា សូម៉ាលី ស៊ូដង់ និងយេម៉ែន។

ប្រទេសយេម៉ែន បានជាប់គាំងក្នុងជម្លោះ ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលក្រុមសកម្មប្រយុទ្ធហ៊ួទី បានដណ្តើមកាន់កាប់ទីក្រុង Sanaa និងតំបន់ភាគខាងជើងផ្សេងទៀត ដែលជំរុញឲ្យមានអន្តរាគមន៍ចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងឆ្នាំ ២០១៥ ដើម្បីស្ដាររដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm