Liverpool បដិសេធមិនជជែកជាមួយ Barcelona ជុំវិញការចរចាចង់បាន Luis Diaz

2025/06/06 10:04:12 pm        431

ក្លិបហង្សក្រហម Liverpool បានបដិសេធការចង់ជួបចរចារបស់ Barcelona ជុំវិញការចង់បានខ្សែប្រយុទ្ធ Luis Diaz។

         ប្រភពព័ត៌មានពីក្លិបឱ្យដឹងថា Luis Diaz កីឡាករជម្រើសជាតិកូឡុំប៊ី ជាកីឡាករសំខាន់ម្នាក់ដែលជួយក្រុមឈ្នះជើងឯក Premier League មិនមែនសម្រាប់លក់ឡើយ។

         កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានផ្លាស់មកកាន់ Liverpool នៅឆ្នាំ ២០២២ ពីក្លិបព័រទុយហ្កាល់ FC Porto និងមានកិច្ចសន្យាដល់ឆ្នាំ ២០២៧ នៅ Anfield។

         Luis Diaz ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ និងប៉ះបញ្ជូន ៧ ជួយឱ្យ Liverpool ឈ្នះជើងឯកដោយដាច់ក្រុមលេខពីរ ១០ ពិន្ទុ។

         កន្លងមក Manchester City ក៏ធ្លាប់ធ្វើទំនាក់ទំនងមកកាន់ Liverpool ចង់បានកីឡាករកូឡុំប៊ីរូបនេះ ក៏ដូចជាទទួលបានការចាប់អារម្មណ៍ពីអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

         រឿងរ៉ាវផ្ទេររបស់ Luis Diaz បានផ្តើមគេយកមកធ្វើប្រធានបទសរសេរ បន្ទាប់ពីមិត្តស្រីរបស់គេបានសរសេរនៅលើបណ្តាញសង្គមយ៉ាងវែង ដែលមានអត្ថន័យលាអ្នកគាំទ្រ Liverpool។

         Liverpool បច្ចុប្បន្នកំពុងស្ថិតក្នុងការចរចានាំយកកីឡាករមួយចំនួន និងកៀកនឹងកិច្ចព្រមព្រៀងផងដែររួមមាន ខ្សែបម្រើអាល្លឺម៉ង់ Florian Wirtz តម្លៃបំបែកកំណត់ត្រាក្លិប ១០៩ លានផោនពី Leverkusen និងខ្សែការពារ Bournemouth, Milos Kerkez តម្លៃ ៤៥ លានផោន បន្ទាប់ពីជោគជ័យរួចហើយក្នុងការនាំយកខ្សែការពារស្តាំ Jeremie Frimpong តម្លៃ ២៩.៥ លានផោនពី Leverkusen៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm