រដ្ឋមន្ត្រីការបរទេស៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នាពេលនេះ នឹងជាការផ្ដល់ «សញ្ញាខុស»

2025/06/06 10:29:13 pm        85

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នាពេលនេះ នឹងជាការផ្ដល់នូវ «សញ្ញាខុស»។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងប៊ែរឡាំងជាមួយសមភាគីអ៊ីស្រាអែល គឺលោក Gideon Saar លោក Wadephul បានលើកឡើងថា៖ «ការចរចា រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ត្រូវតែបញ្ចប់ជាមុនសិន មុននឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ»។

គួរបញ្ជាក់ថា ប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវេស កាលពីឆ្នាំមុន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ហើយថ្មីៗនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្កើនការគាំទ្ររបស់លោក ចំពោះគំនិតនេះ ដែលនាំឲ្យអ៊ីស្រាអែលចោទប្រកាន់រូបលោកថា «ចូលរួមចលនាប្រឆាំងនឹងរដ្ឋជ្វីហ្វ»។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្តេជ្ញាថា នឹងបង្កើត «រដ្ឋជ្វីហ្វអ៊ីស្រាអែល» នៅតំបន់កាន់កាប់ West Bank ដោយការលើកឡើងនោះកើតមានក្រោយមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសសាងសង់ការតាំងទីលំនៅថ្មីចំនួន ២២កន្លែង នៅក្នុងដែនដីប៉ាឡេស្ទីន។

នៅថ្ងៃព្រហស្បតិ៍នោះ លោក Wadephul បាននិយាយថា លោកមានការព្រួយបារម្ភ អំពីស្ថានភាពតានតឹងខ្លាំង នៅតំបន់ West Bank ហើយថា រដ្ឋាភិបាលអាល្លឺម៉ង់ «មិនគាំទ្រ» ការសាងសង់ការតាំងទីលំនៅថ្មីរបស់អ៊ីស្រាអែលនៅទីនោះឡើយ ដោយចាត់ទុកថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ។ 

ពាក់ព័ន្ធនឹងសង្រ្គាម នៅតំបន់ហ្កាហ្សា លោកក៏បានលើកឡើងផងដែរថា ជំនួយ «តិចតួចពេក» កំពុងទៅដល់ជនស៊ីវិល នៅក្នុងដែនដីហែកហួរដោយសង្រ្គាម ដែលអង្គការសហប្រជាជាតិ បានព្រមានកាលពីខែមុនថា ប្រជាជនទទាំងអស់ប្រឈមនឹងគ្រោះទុរ្ភិក្ស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        257
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        299
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        278

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm