គ្រួសារក្រីក្រ និងងាយរងហានិភ័យជាង ៥ម៉ឺនគ្រួសារនៅខេត្តស្វាយរៀង បានទទួលជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

2025/06/07 12:07:47 am        284

ស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល លើកកំពស់ជីវភាព និងសុខមាលភាពជូនពលរដ្ឋ មន្ទីរ និងផ្នែកពាក់ព័ន្ធបានចុះជំរឿន ធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ  និងគ្រួសារងាយរងហានីភ័យគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានរកឃើញគ្រួសារក្រីក្រចំនួន ៣ម៉ឺន ២ពាន់ ៥៥៩គ្រួសារ និងគ្រួសារងាយរងហានិភ័យចំនួន១ម៉ឺន ៧ពាន់ ៤៥០គ្រួសារ សរុបរួមគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានចំនួន ៥ម៉ឺន ៩គ្រួសារ បើកគិតភាគរយ ស្មើនិង ៣០.០៤%នៃចំនួនគ្រួសារសរុបក្នុងខេត្ត។

លោកបានបញ្ជាក់ថា ក្នុងគោលនយោបាយរាជរដ្ឋាភិបាល លើកកំពស់ជីវភាព និងសុមាលភាព គ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ គឺទទួលបញ្ចប់ក្រីក្រ ឯគ្រួសារងាយរងហានិភ័យទទួលបាននូវកញ្ចប់សេវកម្មសុខភាព និងព្យាបាលជំងឺផ្សេងៗដោយឥតគិតលុយ ។​

តាមរបាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀងដែល btv ទទួលបានតាមសាតេឡេក្រាមបញ្ជាក់ឲ្យដឹងថា អនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរាជរដ្ឋាភិបាលផ្ដល់តាមរយៈមន្ទីរសង្គមកិច្ច រយះពេល៥ខែ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ មានចំនួន៣ម៉ឺន៨២៩គ្រួសារ ស្មើនិងទឹកប្រាក់ ១១ប៊ីលាន ៧៧៧លាន ៣៨៨ពាន់រៀលគត់ ៕ ដោយ ៖ ភា សារិទ្ធ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm