ក្រុម​ប្រណាំង​យានយន្ត​ស្ត្រី​ដំបូង​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ព្រឹត្តិការណ៍ Dakar Rally

2021/12/22 09:43:44 pm        70

​ប្រណាំង​យានយន្ត៖ ​កីឡាការិនី Merce Marti និង​ជំនួយការ Margot Llobera នឹង​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ខែមករា​ខាងមុខនេះ ជា​ក្រុម​កីឡាការិនី​ប្រណាំង​យានយន្ត​ដំបូង ​ដែល​ចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ចំងាយ​ឆ្ងាយ Dakar Rally​។ ​​កីឡាការិនី​ទាំងពីរ​នឹង​ប្រឡូក​ការប្រកួត Rally ដែល​លំបាក​បំផុត​នៅលើ​លោកជាមួយនឹង​ក្រុម​ប្រណាំង FN Speed Team ដែល​ក្រុម​នេះ​គ្រប់ផ្នែក​ទាំងអស់​សុទ្ធតែ​ជា​ស្ត្រី​។

​Marti និង​ជំនួយ Llobera នឹង​ជា​ក្រុមកីឡា​ការិនី​ដំបូង​ក្នុង​រយៈពេល ៤៤ឆ្នាំ​នៃ​ប្រវត្តិសាស្ត្រ Dakar Rally​។ ​តាមពិតទៅ Merce Marti ដំបូង​ហាត់​បើកបរ​យន្តហោះ​ទេ​គឺ​តាំងពី​អាយុ ១៧ឆ្នាំ​ម្ល៉េះ តែ​ពាក់ព័ន្ធ​នឹង​យានយន្ត​នាង​ចូលចិត្ត​ទាំងអស់ ហើយ​នាង​បាន​ពុះពារ​រហូត​សំរេចបំណង​មួយ​នេះ​ទៀត​។ ​​ភាព​ផ្សងព្រេង​ជា​អ្នកកីឡាក៏បាន​ធ្វើឱ្យ Marce Marti ត្រូវបាន​ដាក់បញ្ចូល​ក្នុងចំណោម​អត្ត​ព​លិ​ក​អេ​ស្ប៉ា​ញ​ទាំង ១០០ ដែល​បាន​ពុះពារ​ដើម្បី​សំរេច​សមិទ្ធផល​។ ​Llobera និង Merce Marti នឹង​ចាកចេញ​ទៅកាន់​ទឹកដី​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី២៧ ខែធ្នូ​នេះ ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី១ ដល់​ថ្ងៃទី១៤ ខែមករា​។ ​ការប្រកួត​មាន​សរុប ១២ដំណាក់កាល​ចេញដំណើរ និង​បញ្ចប់​នៅទីក្រុង Jeddah ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm