EU បង្ហាញការគាំទ្រ ចំពោះ ICC ក្រោយអាមេរិកដាក់ទណ្ឌកម្មចៅក្រម

2025/06/07 01:17:43 am        72

ប្រមុខស្ថាប័ននយោបាយខ្ពស់បំផុតរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រ (ទី៦ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ប្លុកគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ទណ្ឌកម្មលើចៅក្រម ៤រូប នៅក្នុងតុលាការនេះ។

លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលតំណាងឲ្យរដ្ឋាភិបាលនៃរដ្ឋសមាជិកទាំង ២៧ បាននិយាយថា តុលាការ គឺជា «មូលដ្ឋានគ្រឹះនៃយុត្តិធម៌អន្តរជាតិ» ហើយបានបញ្ជាក់ថា ឯករាជ្យភាព និងសុចរិតភាពរបស់ស្ថាប័ននេះ ត្រូវតែទទួលបានការការពារ។

លោក Costa បាននិយាយក្រោយមួយថ្ងៃបន្ទាប់ពីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មលើចៅក្រម ៤រូប នៅ ICC ជាការសងសឹកមិនធ្លាប់មានពីមុនមក ចំពោះការចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងការសម្រេចកន្លងមក ក្នុងការបើកការស៊ើបអង្កេតលើករណី ដែលត្រូវបានចោទប្រកាន់ថា អាចជាការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាមដោយទាហានអាមេរិក នៅប្រទេសអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា៖ «ចៅក្រមដែលត្រូវបានដាក់ទណ្ឌកម្មទាំងនោះ បានចូលរួមយ៉ាងសកម្ម នៅក្នុងវិធានការខុសច្បាប់ និងគ្មានមូលដ្ឋានរបស់ ICC ដែលផ្តោតលើអាមេរិក ឬសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើង គឺអ៊ីស្រាអែល»។

ICC និងរដ្ឋជាសមាជិកមួយចំនួន កំពុងជំរុញឲ្យសហភាពអឺរ៉ុបប្រើប្រាស់លក្ខន្តិកៈទប់ស្កាត់របស់ខ្លួន ដែលហាមឃាត់ក្រុមហ៊ុន EU ណាមួយ កុំឲ្យអនុលោមតាមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងវិធានការនេះ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        23
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm