ឧស្សាហកម្មដែករបស់ចក្រភពអង់គ្លេសលំបាករស់រាន ទោះមានកិច្ចព្រមព្រៀងពន្ធគយជាមួយអាមេរិកក៏ដោយ

2025/06/07 01:46:06 am        105


កាលពី ២ខែមុន ក្រុមហ៊ុនផលិតដែកដ៏ធំ British Steel ស្ទើរតែដួលរលំទៅហើយ មុនពេលវាត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីជួយសង្គ្រោះក្រុមហ៊ុននេះ។

នេះបានកើតឡើងបន្ទាប់ពីម្ចាស់ក្រុមហ៊ុនចិន Jingye Group បានប្រកាសថា ឡដុតចំនួន ២ ដែលជាប្រភេទឡចុងក្រោយរបស់ខ្លួន នៅចក្រភពអង់គ្លេស នឹងបិទដំណើរការជារៀងរហូត នៅក្នុងទីក្រុងឧស្សាហកម្មអង់គ្លេស Scunthorpe ដោយធ្វើឲ្យមានហានិភ័យបាត់បង់ការងាររាប់រយកន្លែង។

ចំណាត់ការរបស់រដ្ឋាភិបាលបានគូសបញ្ជាក់ពីភាពលំបាកកាន់តែខ្លាំងឡើង ចំពោះឧស្សាហកម្មដែករបស់ចក្រភពអង់គ្លេស។ ឧស្សាហកម្មនេះកំពុងប្រឈនឹងការផ្គត់ផ្គង់លើសកម្រិតជាសកល និងលក្ខខណ្ឌពាណិជ្ជកម្មមិនច្បាស់លាស់ ជាពិសេសនៅក្នុងទីផ្សារនាំចេញដ៏ធំរបស់ខ្លួន គឺសហរដ្ឋអាមេរិក។

អាមេរិកគឺជាទីផ្សារនាំចេញដែកថែបធំបំផុតជាងគេទី២ របស់ចក្រភពអង់គ្លេស ដែលមានតម្លៃជាង ៤០០លានផោន (៥៤០លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ ទោះបីជារដ្ឋាភិបាលអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន កាលពីខែមុន ជាអ្វីដែលមានការសន្យាធ្វើឲ្យអត្រាពន្ធធ្លាក់ចុះដល់កម្រិតសូន្យក៏ដោយ ក៏ក្រុមហ៊ុនផលិតដែករបស់អង់គ្លេស នៅតែតម្រូវឲ្យបង់កម្រិត ២៥ភាគរយលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ អត្រានេះនឹងនៅតែមានរហូតដល់យ៉ាងហោចណាស់ថ្ងៃទី៩ ខែកក្កដា។

កិច្ចព្រមព្រៀងនេះ បានធ្វើឲ្យចក្រភពអង់គ្លេសគេចផុតជាបណ្ដោះអាសន្នពីអត្រាពន្ធកាន់ខ្ពស់ខ្លាំង ៥០ភាគរយដែលត្រូវបានដាក់លើប្រទេសផ្សេងទៀត ដែលបានចាប់ផ្ដើមកាលពីថ្ងៃពុធ (ទី៤ ខែមិថុនា)។ ប៉ុន្តែតួអង្គក្នុងឧស្សាហកម្មនេះ នៅចក្រភពអង់គ្លេស បានលើកឡើងថា ពួកគេនៅតែប្រឈមជាមួយភាពមិនច្បាស់លាស់ដដែល។

ភាពមិនប្រាកដប្រជានេះកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសដល់វិស័យមួយ ដែលជួបនឹងការលំបាកយ៉ាងខ្លាំងរួចទៅហើយ។ រោងចក្រជាច្រើន នៅអង់គ្លេស មិនបានផលិតដែកអស់រយៈពេលជិតមួយឆ្នាំមកហើយដោយសារតែខ្វះថវិកាទិញសម្ភារៈ។ ផលិតកម្មដែកថែបរបស់ចក្រភពអង់គ្លេស បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៣០ ដែលជំរុញឲ្យអាជ្ញាធរសន្យាថា នឹងផ្តល់ប្រាក់ចំនួន ៣,៤ពាន់លានដុល្លារ ដើម្បីជួយធ្វើឲ្យឧស្សាហកម្មនេះស្ទុះងើបឡើងវិញ៕

អត្ថបទដែលទាក់ទង

កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍
2026/07/24 07:50:27 pm        11
UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm        19
ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm