លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់កម្ពុជា

2021/12/22 11:16:03 pm        139

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកជំទាវ ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម ការទីស្តីការក្រសួងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។ 

ថ្លែងក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលប្រទេសឥណ្ឌាបានជួយកម្ពុជា តាមរយៈ វិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងវស័យសាសនាជាដើម ។ លោកជំទាវក៏បានកោតសសើរអំពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកជំទាវបានបន្តទៀតថា ឆ្នាំ២០២២ នេះគឺជាខួបលើកទី ៧០ នៃទំនាក់ទំនងទ្វេរភាគី ហើយក៏ឆ្នាំពិសេសមួយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន ។ 

លោកជំទាវក៏បានស្នើឲ្យលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងគណៈប្រតិភូបានបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌានៅពេលវេលាណាមួយ ដោយសារតែនៅឆ្នាំ ២០២២ នេះមានកម្មវិធីជាច្រើនដែលពាក់ព័ន្ធនឹងវិស័យសាសនាផងដែរ ។ 

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអបអរសាទរ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក្នុងការបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា និងជូនពរឲ្យលោកជំទាវទទួលបានជោគជ័យបន្ថែមទៀត ក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងកម្ពុជា-ឥណ្ឌាឲ្យកាន់តែមានភាពជិតស្និត និងមានភាពរីកចម្រើន បន្ថែមទៀត ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ លោកជំទាវឯកអគ្គរដ្ឋទូត និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់មន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ចរបស់កម្ពុជា និងការបំពេញទស្សនៈកិច្ចខ្លីៗដែលពាក់ព័ន្ធនឹងជំនាញផងដែរ ។ 

ចំណែកសំណើបំពេញទស្សនៈកិច្ចជាផ្លូវការនៅប្រទេសឥណ្ឌា លោកជំទាវកិត្តិសង្គហបណ្ឌិត នឹងជូនដំណឹងទៅលោកជំទាវឯកអគ្គរដ្ឋទូត នូវពេលវេលាដ៏សមស្របណាមួយ ៕​អត្ថបទ ៖ សូដាវណ្ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm