ស្ថានទូតអាមេរិក បានបានប្រាប់ឲ្យដឹងថា ទាហានអាមេរិកបានទៅដល់ប្រទេសប៉ាណាម៉ាហើយ ដើម្បីធ្វើសមយុទ្ធយោធាដែលមានគោលបំណងការពារព្រែកជីកប៉ាណាម៉ា (Panama Canal) បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគី បង្កឲ្យមានការតវ៉ា នៅក្នុងប្រទេសអាមេរិកកណ្តាល។
យោងតាមអាជ្ញាធរប៉ាណាម៉ា បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមេសា អនុញ្ញាតឲ្យទាហានអាមេរិកដាក់ពង្រាយ នៅជុំវិញព្រែកជីក ប៉ុន្តែមិនមែនបង្កើតមូលដ្ឋានទ័ពនោះទេ។
កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែមិថុនា) ស្ថានទូតអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើទៅកាន់សារព័ត៌មាន AFP ថា យោធាសរបស់ហរដ្ឋអាមេរិក នឹងហ្វឹកហាត់ជាមួយកងកម្លាំងសន្តិសុខប៉ាណាម៉ា ក្នុងប្រតិបត្តិការព្រៃឈើ។ ស្ថានទូតបានបន្ថែមថា ការចូលរួមរបស់ទាហានអាមេរិក ក្នុងសមយុទ្ធយោធានេះ ត្រូវតែទទួលបានការអនុញ្ញាតពីប៉ាណាម៉ា។
គួរបញ្ជាក់ថា ប៉ាណាម៉ាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ បន្ទាប់ពីមានសម្ពាធពីប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានគំរាមយកទៅគ្រប់គ្រងវិញនូវផ្លូវទឹកប្រវែង ៨២គីឡូម៉ែត្រតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកទៅនឹងសមុទ្រការ៉ាអ៊ីព៕