ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង និងលោកTrump ព្រមព្រៀងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងពន្ធដ៏ឆាប់រហ័ស

2025/06/07 04:48:58 pm        343

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung បានព្រមព្រៀងគ្នាដើម្បីធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងជុំវិញការដំឡើងពន្ធដ៏ឆាប់រហ័សនៅក្នុងការសន្ទនាតាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីមេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូងបានជាប់ឆ្នោត កាលពីដើមសប្តាហ៍នេះ។

លោក Trump បានដាក់ការដំឡើងពន្ធលើប្រទេសកូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តយូរអង្វែង ដែលខ្លួនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ហើយបានជំរុញឱ្យប្រទេសកូរ៉េខាងត្បូងបង់ប្រាក់បន្ថែម សម្រាប់ទាហានអាមេរិកចំនួន២៨.៥០០នាក់ដែលមានមូលដ្ឋាននៅទីនោះ។

ដោយឡែក សម្ព័ន្ធមិត្តរបស់លោក Trump បានបង្ហាញការព្រួយបារម្ភអំពីជំហរសម្របសម្រួលកាន់តែខ្លាំងឡើងរបស់លោក Lee ចំពោះប្រទេសចិន ដែលជាគូប្រជែងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន។ លោក Lee ជាអ្នកសេរីនិយម ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីកាលពីថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីអតីតមេដឹកនាំអភិរក្សនិយម លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ និងបណ្តេញចេញពីតំណែង។

ការិយាល័យរបស់លោក Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រធានាធិបតីទាំងពីរ បានព្រមព្រៀងគ្នាក្នុងការខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ជាទីពេញចិត្ត ជុំវិញកិច្ចពិភាក្សាអំពីការដំឡើងពន្ធឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ យោងតាមមន្ត្រីសេតវិមានបានឲ្យដឹងថា លោក Trump បានអញ្ជើញលោក Lee ទៅចូលរួមក្នុងជំនួបកំពូលនៅសហរដ្ឋអាមេរិក ហើយមេដឹកនាំទាំងពីរមានផែនការជួបគ្នាក្នុងពេលឆាប់ៗនេះ។ អ្នកវិភាគនិយាយថា ឱកាសដំបូងសម្រាប់ភាគីទាំងពីរជួបគ្នាអាចនៅក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដា នៅពាក់កណ្តាលខែមិថុនានេះ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm