ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាប្រៀបដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក

2021/12/22 11:32:30 pm        795

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកប្រទេសកម្ពុជា ប្រៀបបានដូចជាផ្លែម្ទេសដែលមិនមាននៅក្នុងចាននំបញ្ចុក ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ប្តូរវេននៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយមានមតិរិះគន់ថាកម្ពុជា នឹងមិនអាចដោះស្រាយអ្វីបាននោះឡើយ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេសមីយ៉ាន់ម៉ាជាដើមនោះ។

ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពី «តួនាទីរបស់ចិនក្នុង​សតវត្សរ៍​ទី​២១ និងទំនាក់ទំនង​របស់ចិន​ជាមួយអាស៊ាន» នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ​ឯកឧត្តមបណ្ឌិត សុខ ទូច បាន​លើកឡើងថា ប្រទេសកម្ពុជារងភាពអយុត្តិធម៌ខ្លាំងណាស់ ​ក្នុងពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ាន​ ខណៈប្រទេសដទៃដោះស្រាយមិនបានដែរតែគ្មានសម្ពាធ និងការរិះគន់អ្វីនោះទេ ប៉ុន្តែទាំង​មជ្ឈដ្ឋានជាតិ ​និងអន្តរជាតិមករករឿង ​និង​ដាក់​សម្ពាធ​តែ​មកលើកម្ពុជាទៅវិញ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្តូរវេន ​នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ហើយបន្ទាប់ពីសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ទទួល​ញញួរ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ មានជន ​អគតិមួយចំនួនបានធ្វើការរិះគន់​ និងវាយប្រហារចំពោះសម្តេចតេជោ ដោយលើកឡើងថា នឹងមិនអាចដោះស្រាយបញ្ហាអ្វីបាននោះឡើយ ជាពិសេសគឺបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាជាដើម។

យ៉ាងណាក៏ដោយឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច បានចាត់ទុកការរិះគន់របស់ពួកទាំង នោះពុំ​សមហេតុ​សមផល ខណៈប្រទេសដទៃផ្សេងទៀត ​ដែលមានសេដ្ឋកិច្ច​ជឿនលឿន​ជាង​ប្រទេស​កម្ពុជា​ផង​ ពេលពួកផងខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ​ក៏ដោះស្រាយបញ្ហាទាំងនេះមិនរួចដែរ តែនាំគ្នា​សម្រុក​រិះគន់​តែ​រាជរដ្ឋាភិបាលកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm