រុស្ស៊ីស្នើឱ្យទីភ្នាក់ងារ UN ជួយដោះស្រាយបញ្ហាប្រេងឥន្ធនៈរបស់អាមេរិក នៅរោងចក្រនុយក្លេអ៊ែរ អ៊ុយក្រែន

2025/06/07 06:33:55 pm        323

ប្រទេសរុស្ស៊ី បានស្នើឱ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ សម្របសម្រួលរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយបញ្ហាថាតើត្រូវធ្វើដូចម្តេចជាមួយឥន្ធនៈនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលរក្សាទុកនៅរោងចក្រថាមពលរបស់អ៊ុយក្រែនគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី។

រុស្ស៊ី ចង់ចាប់ផ្តើមឡើងវិញនូវរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលមិនដំណើរការ នៅក្បែរខ្សែបន្ទាត់សមរភូមិមុខសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ហើយធ្លាប់បានផលិតអគ្គិសនីមួយភាគប្រាំរបស់អ៊ុយក្រែន។

លោក Rafael Grossi ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានប្រាប់សារព័ត៌មានរ៉យទ័រ នៅសប្តាហ៍នេះថា ការចាប់ផ្តើមឡើងវិញ វាមិនអាចធ្វើទៅរួចនោះទេនាពេលបច្ចុប្បន្ននេះ ដោយសារតែខ្វះការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងទឹកសម្រាប់ធ្វើឲ្យត្រជាក់។

ប្រធានថាមពលនុយក្លេអ៊ែររុស្ស៊ី លោក Alexei Likhachev បាននិយាយបន្ទាប់ពីជួបលោក Grossi កាលពីថ្ងៃសុក្រថា រុស្ស៊ី មានឆន្ទៈក្នុងការប្រើប្រាស់ឥន្ធនៈ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Westinghouse របស់អាមេរិក បើមិនដូច្នេះទេដកវាចេញទាំងស្រុង ហើយប្រគល់ទៅឲ្យសហរដ្ឋអាមេរិកវិញ។

រុស្ស៊ី និងអ៊ុយក្រែន បានចោទគ្នាទៅវិញទៅមកថា បានបាញ់ផ្លោងលើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ជារោងចក្រធំបំផុតរបស់អឺរ៉ុប ដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ។ លោក Likhachev បាននិយាយថា រុស្ស៊ី បានរៀបចំ «ផែនការគ្រប់ជ្រុងជ្រោយ» សម្រាប់ប្រតិបត្តិការជាដំណាក់កាលនៃរោងចក្រនេះ ប៉ុន្តែវាអាចត្រូវបានអនុវត្ត លុះត្រាតែការគំរាមកំហែងផ្នែកយោធាទាំងអស់ត្រូវបានដកចេញ។

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm