សម្តេចមហារដ្ឋសភា ឃួន សុដារី អញ្ជើញប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីរបស់បក្សប្រជាជន នៅស្រុកកៀនស្វាយ

2025/06/07 08:11:15 pm        318

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដា្ឋនខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៧ខែមិថុនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីជាងបីរយនាក់ នៃក្រុមការងារគណបក្សចុះមូលដា្ឋន ស្រុកកៀនស្វាយ ​ខេត្តកណ្តាល។

ពិធីនេះរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយមានសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចូលរួមចំនួនជាង៣០០នាក់។

នៅក្នុងអង្គពិធី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្លែងថា កម្មវិធីនាព្រឹកនេះ មានគោលបំណងក្នុងការផ្សព្វផ្សាយសេចក្ដីសម្រេចទទួលស្គាល់សមាសភាពក្រុមការងារ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ ហើយការចូលរួមនៅក្នុងឱកាសនេះ ក៏ជាការគាំទ្រចំពោះបងប្អូនក្រុមការងារចលនាស្ត្រី ដើម្បីធ្វើយ៉ាងណារួមគ្នាសម្រេចភារកិច្ចការងាររបស់គណបក្សដែលបានប្រគល់ជូន។

លើសពីនេះ សម្តេចមហារដ្ឋសភាធិការធិបតី ​បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនដល់​ក្រុមការងារ​ចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋាន​ស្រុកស្រុកកៀនស្វាយ ក្នុងនោះមានដូចជា៖ ពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ​ដើម្បីឱ្យគណបក្សមូលដ្ឋានមានលទ្ធភាពធ្វើ សកម្មភាពក្នុង​បុព្វហេតុគណបក្ស និងធ្វើសកម្មភាពដណ្ដើមយកជ័យជម្នះរាល់ការបោះឆ្នោតជាដើម។

សម្រាប់ក្រុមការងារចលនាស្រ្តីរបស់គណបក្សប្រជាជនកម្ពុជានៅស្រុកកៀនស្វាយ បានប្តេជ្ញាខិតខំបំពេញការងារឱ្យបានល្អដើម្បីផលប្រយោជន៍បក្ស និងចូលរួមលើកកម្ពស់​សមត្ថភាពស្រ្តីនៅមូលដ្ឋានឱ្យកាន់តែពូកែ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៥ ស្រុកកៀនស្វាយ មានសមាជិកគណបក្សប្រជាជនកម្ពុជា​សរុបចំនួនជាង៦ម៉ឺន៧ពាន់នាក់​ ក្នុងនោះស្រីចំនួនជាង៣ម៉ឺន៦ពាន់នាក់ ស្មើនឹង៥៤,៦៥%។

គួររម្លឹកដែរថា ក្នុងរយៈពេល ៧៤ឆ្នាំ កន្លងមកនេះគណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយ តែមួយគត់ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជាមួយប្រជាជន បើទោះបីជាសភាពការណ៍ ជាតិមានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។ គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តម គតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ​ ការពារមាតុភូមិ ការពារ​សមិទ្ធផលនៃសង្គមជាតិ ​និងកសាងប្រទេសកម្ពុជាជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        1
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm