ឯកឧត្តម វ៉ី សំណាង រួមទាំង​សប្បុរសធម៌​ បាននាំយកអំណោយជា​ទឹកអាកុលចំនួន១ម៉ឺនលីត្រ​ជូនមន្ទីរពេទ្យគន្ធបុប្ផា

2025/06/07 03:39:12 pm        87

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ បានទទួលនូវអំណោយ សប្បុរសធម៌ របស់ក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត ឯ.ក និងក្រុមហ៊ុន សុខ ធារ៉ា ចំនួន១ម៉ឺនលីត្រជារៀងរាល់ខែ ដើម្បីប្រើប្រាស់។

ការប្រគល់ជូននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០៥នេះ ដោយមាន​វត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ តំណាងកិត្តិយសក្រុមហ៊ុន ដាវីស៊ីអេច អ៊ីមផត អិចផត បាននាំយក អាល់កុល ជូនជាអំណោយ ដល់មន្ទីរពេទ្យគន្ធបុប្ផា នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាអង្គរ ចំនួន១ម៉ឺនលីត្រ រួមមាន៖ កម្រិតអាល់កុល៧៥%ចំនួន៥ពាន់លីត្រ និង កម្រិតអាល់កុល៩៧% ចំនួន៥ពាន់លីត្រ ស្មើរនឹង៣៣៤កាន ជារៀងរាល់ខែ ដើម្បីសម្រាប់ប្រើប្រាស់​ក្នុងតម្រូវការរបស់មន្ទីរពេទ្យ និងចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការទប់ស្កាត់ការ​រីករាលដាលឡើងវិញ នៃជំងឺឆ្លងថ្មី កូវីដ១៩ ប្រភេទបំប្លែងថ្មី JN.1។

ជាមួយគ្នានោះឯកឧត្ដម វ៉ី សំណាង តំណាងក្រុមហ៊ុន បានថ្លែង អំណរអរគុណកោតសរសើរ ចំពោះ គិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតទាំងអស់ដែលកំពុងថែរក្សា ព្យាបាលអ្នកជំងឺ ដោយសេចក្តី​ស្រលាញ់​បរិសុទ្ធ ការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ពួកគាត់ ដោយគ្មានការ​ស្ទាក់ស្ទើរ។ បន្ថែមទៀតនោះឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា នឹងបន្តរផ្ដល់​នូវអាល់កុលទឹកដល់បណ្ដា​ក្រសួង​ស្ថាប័ន្ថ រដ្ឋបាលរាជធានីខេត្ត ​និងតាមមន្ទីពេទ្យផ្សេងៗ ​ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ​ ក៏ដូចជាជំងឺឆ្លង ជាពិសេស​ ក្នុងការទប់ស្កាត់ការីករាលដាលឡើងវិញ នៃជំងឺឆ្លងថ្មី កូវីដ១៩ ប្រភេទបំប្លែងថ្មីJN.1។

ឯកឧត្តម បានបញ្ជាក់ថា ក្រុមហ៊ុនបានផលិតផលកែច្នៃឡើងវិញ ​ពីសម្ភារៈដែលត្រូវបានបោះចោល​ចេញពីកាកសំណល់ស្រាបៀ​ ត្រូវបាន​ផលិតជាអាល់កុលទឹក ​ប្រើប្រាស់សម្រាប់ជួយ​ដល់វិស័យ​សុខាភិបាល ជាពិសេសតាមបណ្ដាមន្ទីពេទ្យ ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​ក្នុងសង្គមកម្ពុជា ​ដែលកែច្នៃដោយសិប្បកម្ម ក្រុមហ៊ុន ដាវី ស៊ីអេច ដែលជាក្រុមហ៊ុនស្នាដៃកូនខ្មែរ​ដំបូងនៅកម្ពុជាដែលមានការទទួលស្គាល់ និងឯកភាពគាំទ្រដោយក្រសួងបរិស្ថាន និងការចុះបញ្ជី​ម៉ាកពីក្រសួង ពាណិជ្ជកម្មផងដែរ។

ក្នុងឱកាសនោះ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងថា សម្ភារនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើការ ក្នុងមន្ទីរពេទ្យទាំងមូល និង ទុកប្រើប្រាស់ ជាប្រចាំថ្ងៃដែលមាន ជំងឺរាតត្បាតនៃជំងឺឆ្លងផ្សេងៗ ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត​របស់ប្រជាជនកម្ពុជា៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

កងទ័ពឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ថ្លែងអំណរអរគុណដល់សប្បុរសជន ដែលចូលរួមផ្ដល់សម្ភារៈ និងអំណោយលើកទឹកចិត្ត
2025/06/09 12:47:29 pm        1
មនុស្ស២នាក់ត្រូវបានស្ថាប័នច្បាប់ខេត្តកំពង់ឆ្នាំងឃុំខ្លួន ក្រោយចូលឈូសយកដីគម្របព្រៃក្នុងតំបន់ភ្នំនាងកង្រី-ភ្នំទូកមាស
2025/06/09 12:31:35 pm        1
ខួបគម្រប់៦៥ឆ្នាំទំនាក់ទំនងការទូត កម្ពុជា-គុយបា ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមដើម្បីផលប្រយោជន៍ពលរដ្ឋទំាងសងខាង
2025/06/09 12:19:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ ស្លូវ៉ាគី នឹងរារាំងទណ្ឌកម្មរបស់អឺរ៉ុបលើរុស្ស៊ី ប្រសិនបើវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិ

2025/06/09 12:52:35 pm
​កងទ័ពឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ថ្លែងអំណរអរគុណដល់សប្បុរសជន ដែលចូលរួមផ្ដល់សម្ភារៈ និងអំណោយលើកទឹកចិត្ត
2025/06/09 12:47:29 pm
​មនុស្ស២នាក់ត្រូវបានស្ថាប័នច្បាប់ខេត្តកំពង់ឆ្នាំងឃុំខ្លួន ក្រោយចូលឈូសយកដីគម្របព្រៃក្នុងតំបន់ភ្នំនាងកង្រី-ភ្នំទូកមាស
2025/06/09 12:31:35 pm
​ប្រធានាធិបតីអ៊ុយក្រែន ប្តេជ្ញាបន្តការដោះដូរឈ្លើយសឹកជាមួយប្រទេសរុស្ស៊ី
2025/06/09 12:30:43 pm
​ការឆ្មក់បង្ក្រាបអន្តោប្រវេសន៍នៅអាមេរិក ជំរុញឱ្យមានការរិះគន់ ពីប្រធានាធិបតីប្រទេសម៉ិកស៊ិក
2025/06/09 12:27:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/04 09:43:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/08 09:15:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am