លោក Trump ចុះហត្ថលេខាលើក្រឹត្យពង្រឹងការការពារយានដ្រូនរបស់អាមេរិក និងអភិវឌ្ឍយន្តហោះលឿនជាងសំឡេង

2025/06/07 11:09:12 pm        271

សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសុក្រ (ទី ៦ ខែមិថុនា) បានចុះហត្ថលេខាលើក្រឹត្យ ដើម្បីពង្រឹងសមត្ថភាពការពាររបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងការគំរាមកំហែងដោយយានដ្រូន និងដើម្បីអភិវឌ្ឍយន្តហោះខ្នាតតូចប្រើថាមពលគ្គិសនី និងយន្តហោះពាណិជ្ជកម្មលឿនជាងសំឡេង។

នៅក្នុងក្រឹត្យចំនួន ៣ នេះ លោក Trump បានស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់យានដ្រូនជាប្រចាំហួសពីការមើលឃើញរបស់អ្នកបញ្ជា ដែលជាជំហានដ៏សំខាន់មួយក្នុងការអនុញ្ញាតឲ្យមានការចែកចាយយានដ្រូនពាណិជ្ជកម្ម និងកាត់បន្ថយការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនយានដ្រូនរបស់ចិន ក៏ដូចជាការធ្វើតេស្តជាមុន សម្រាប់យន្តហោះដែលហោះហើរ និងចុះចតដោយមិនចាំបាច់មានផ្លូវរត់។

ក្រឹត្យនេះគួរតែជំរុញដល់ eVTOL (ក្រុមហ៊ុនយន្តហោះដែលហោះហើរ និងចុះចតមិនចាំបាច់មានផ្លូវរត់) ក្នុងនោះរួមមានទាំងក្រុមហ៊ុន Joby Aviation និង Archer Aviation ផងដែរ។ លោក Trump កំពុងបង្កើតក្រុមការងារសហព័ន្ធ ដើម្បីធានាថា សហរដ្ឋអាមេរិកគ្រប់គ្រងផ្ទៃមេឃរបស់អាមេរិក ពង្រីកការរឹតបន្តឹងលើទីតាំងរសើប ពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់សហព័ន្ធ ដើម្បីស្វែងរកយានដ្រូនតាមពេលវេលាជាក់ស្តែង និងផ្តល់ជំនួយដល់ការអនុវត្តច្បាប់របស់រដ្ឋ និងក្នុងតំបន់។

ជាមួយគ្នានេះ នាយកការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សេតវិមាន លោក Michael Kratsios បាននិយាយថា៖ «លោក Trump ក៏មានគោលបំណងដោះស្រាយការគំរាមកំហែងកាន់តែខ្លាំងឡើងៗពីឧក្រិដ្ឋកម្មរបស់ក្រុមភេរវករ និងការប្រើប្រាស់មិនត្រឹមត្រូវនៃយានដ្រូនបរទេស នៅក្នុងដែនអាកាសសហរដ្ឋអាមេរិក»៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        12
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        60
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm