ជប៉ុន៖ មាន «វឌ្ឍនភាព" តែមិនទាន់មាន «កិច្ចព្រមព្រៀង» សម្រាប់កិច្ចពិភាក្សាពន្ធជាមួយអាមេរិក

2025/06/08 12:16:19 am        376

ប្រទេសជប៉ុន នៅថ្ងៃសៅរ៍ (ទី៧ ខែមិថុនា) បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងបង្កើតបាននូវ «វឌ្ឍនភាព» នៅក្នុងកិច្ចពិភាក្សា ដែលមានគោលបំណងបន្ធូរបន្ថយអត្រាពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ប៉ុន្តែបានព្រមានថា ភាគីទាំង២ មិនទាន់រកឃើញ «ចំណុចឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ»។

ជប៉ុនដែលទាំងជាសម្ព័ន្ធមិត្តដ៏សំខាន់ និងវិនិយោគិនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនោះ ត្រូវទទួលរងនូវអត្រាពន្ធមូលដ្ឋាន ១០ភាគរយ ជាកម្រិតដែលត្រូវបានដាក់ដូចគ្នាលើប្រទេសភាគច្រើន ដោយបូកបន្ថែមទាំងពន្ធលើរថយន្ត ដែក និងអាលុយមីញ៉ូមផងដែរ។

លើសពីនោះទៀត លោក Trump ក៏បានប្រកាសពន្ធបដិការបន្ថែម ២៤ភាគរយ លើប្រទេសជប៉ុន កាលពីដើមខែមេសា ប៉ុន្តែក្រោយមកបានផ្អាកវិញ រួមនឹងវិធានការស្រដៀងគ្នាលើប្រទេសផ្សេងទៀត រហូតដល់ដើមខែកក្កដា។ ជប៉ុនចង់ឲ្យមានការលើកលែង ចំពោះកម្រិតពន្ធទាំងអស់ដែលប្រកាសដោយលោក Trump។

ប្រេសិតពាណិជ្ជកម្មរបស់ទីក្រុងតូក្យូ លោក Ryosei Akazawa បានប្រាប់អ្នកសារព័ត៌មានជប៉ុននៅទីក្រុងវ៉ាស៊ីនតោនថា៖ «អំឡុងកិច្ចចរចាជុំទី៥ យើងបានធ្វើឲ្យមានវឌ្ឍនភាពបន្ថែមទៀត ដែលជាជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយ»។ ប៉ុន្តែលោកបានបន្ថែមថា៖ «យើងមិនទាន់អាចរកឃើញចំណុចដែលនាំឲ្យមានការព្រមព្រៀងនៅឡើយទេ»។

លោក Akazawa បានសង្កត់ធ្ងន់ថា ទីក្រុងតូក្យូសង្ឃឹមថា នឹងអាចឈានកិច្ចព្រមព្រៀង «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ តែទោះជាយ៉ាងណាក្ដី ការពិភាក្សាអាចនៅតែបន្តមាន នៅពេលដែលកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        13
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm