ដីព្រៃលិចទឹកតំបន់៣ក្នុងខេត្តពោធិ៍សាត់ជាង ១ពាន់ហិកតា ត្រូវបានពលរដ្ឋប្រគល់ជូនរដ្ឋវិញ

2021/12/23 12:08:35 am        996

ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួនជាង ៣០០គ្រួសារ ក្នុងចំណោមជាង ៤០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់ បានស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹក ដែលពួកគេធ្លាប់អាស្រ័យផល ចំនួនជាង ១ពាន់ហិកតាឱ្យរដ្ឋវិញ។

ផ្ទៃដីព្រៃលិចទឹកតំបន់៣ ដែលរងការទន្ទ្រានកាន់កាប់ មុនឆ្នាំ២០១២ និងក្រោយឆ្នាំ២០១២ ក្នុងភូមិ​សាស្ត្រខេត្តពោធិ៍សាត់ មានចំនួន៦៧ទីតាំង មានទំហំជាង ៥ពាន់ហិកតា ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋចំនួនជាង ១៧០០គ្រួសារ។

សម្រាប់មុខសញ្ញា ដែលត្រូវប្រគល់ដីជូនរដ្ឋវិញជាដាច់ខាត មានចំនួន៤៦១គ្រួសារ មានផ្ទៃដី​ទំហំជាង ១៥០០ហិកតា។ ជាជំហានដំបូង ​គិតត្រឹមថ្ងៃទី២០ ​ខែធ្នូនេះ ប្រជាពលរដ្ឋ ចំនួន ៣២៧គ្រួសារ ដែលបានកាន់កាប់ និងធ្វើស្រែចម្ការលើផ្ទៃដីទំហំជាង ១១០០ហិកតា ក្នុងស្រុកចំនួន៣ គឺ ស្រុកកណ្ដៀង បាកាន និងក្រគរ បានស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ។

តួលេខនេះយោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំ ស្តីពីបច្ចុប្បន្នភាព នៃការទន្ទ្រានដីព្រៃលិចទឹក​ជុំវិញ​បឹងទន្លេសាប​ និងការចាត់វិធានការបន្ត ​កាលពីម្សិលមិញ ​នៅសាលាខេត្តពោធិ៍សាត់ ដែលដឹក​នាំកិច្ច​ប្រជុំដោយ​ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ ​តំណាងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម ​និងសំណង់ ​និងឯកឧត្តម ជាវ តាយ អភិបាល​ខេត្តពោធិ៍សាត់។

ក្នុងខេត្តពោធិ៍សាត់ ដីតំបន់៣ មានទំហំជាង ៩៤០០០ហិកតា ​ស្មើនឹង១៥ភាគរយ​ នៃផ្ទៃដីតំបន់៣ និងមានចំនួន៧៦ចំណុច ​នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ ​គឺស្រុកបាកាន ស្រុកកណ្តៀង និងស្រុកក្រគរ។

តាមលទ្ធផលចុះពិនិត្យស្រាវជ្រាវជាក់ស្តែង របស់ក្រុមការងារអន្តរក្រសួង និងក្រុមការងារថ្នាក់​ខេត្ត​បានរកឃើញថា ​ផ្ទៃដីព្រៃលិចទឹកតំបន់៣ ​បានរងការទន្ទ្រានកាន់កាប់ក្នុងស្រុកទាំង៣ ដូចជា១- ស្រុកបាកាន ចំនួន២០ទីតាំង មានផ្ទៃដីទំហំ ២២៥១ហិកតា ពាក់ព័ន្ធនឹងប្រជាពលរដ្ឋចំនួន ៧០៤គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២ មានទំហំ៥៩៩ហិកតា។ ២- ស្រុកកណ្តៀង មាន១៩ទីតាំង ​មានផ្ទៃដីទំហំប្រមាណ ១៧៣៨ហិកតា ​ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន៥៨៧គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២ ​មានទំហំ៥០៤ហិកតា និង៣- ស្រុកក្រគរ ​មាន២៨ទីតាំង​ មានផ្ទៃដីទំហំ ​ប្រមាណជាង ១០០០ហិកតា​ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ចំនួន ៥៩៨គ្រួសារ ក្នុងនោះស្ថានភាពកាន់កាប់ក្រោយឆ្នាំ២០១២​ មានទំហំ៤១៤ហិកតា៕អត្ថបទ៖ ពៅ ភិរុណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm