អ៊ីស្រាអែលទទួលស្គាល់ថា បានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា

2025/06/08 12:36:52 am        324

នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានទទួលស្គាល់ថា អ៊ីស្រាអែលកំពុងគាំទ្រដល់ក្រុមប្រដាប់អាវុធ នៅតំបន់ហ្កាហ្សា ដែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដោយការលើកឡើងនេះកើតឡើងបន្ទាប់ពីមានការអត្ថាធិប្បាយរបស់អតីតរដ្ឋមន្ត្រី ដែលថា អ៊ីស្រាអែលបានផ្ដល់អាវុធទៅឲ្យក្រុមនេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន បានរាយការណ៍ថា ក្រុមដែលអ៊ីស្រាអែល បាននិងកំពុងធ្វើការជាមួយ គឺជាផ្នែកមួយនៃក្រុមកុលសម្ព័ន្ធក្នុងតំបន់ឈ្មោះ Bedouin ដែលដឹកនាំដោយលោក Yasser Abu Shabab។

ក្រុមប្រឹក្សាអឺរ៉ុប ស្តីពីទំនាក់ទំនងបរទេស (EFCR) ដែលជាវិទ្យាស្ថានស្រាវជ្រាវ ពិពណ៌នាអំពីលោក Abu Shabab ថា ជាមេដឹកនាំនៃ «ក្រុមឧក្រិដ្ឋជនប្រតិបត្តិការនៅក្នុងតំបន់ Rafah ដែលត្រូវបានចោទប្រកាន់យ៉ាងទូលំទូលាយថា បានលួចរថយន្តជំនួយ»។

សមាជិកសភា Knesset និងជាអតីតរដ្ឋមន្ត្រីការពារជាតិ លោក Avigdor Lieberman បានប្រាប់ទូរទស្សន៍សាធារណៈ Kan ថា រដ្ឋាភិបាលតាមការណែនាំរបស់លោក Netanyahu «ផ្តល់អាវុធដល់ក្រុមឧក្រិដ្ឋជន និងក្រុមប្រព្រឹត្តបទល្មើស»។

ក្នុងវីដេអូមួយដែលត្រូវបានបានបង្ហោះនៅលើបណ្តាញសង្គម កាលពីថ្ងៃព្រហស្បតិ៍ (៥ មិថុនា) លោក Netanyahu បាននិយាយថា៖ «តើលោក Lieberman បង្ហាញពីអ្វី? តាមការណែនាំរបស់មន្ត្រីសន្តិសុខ យើងបានចាប់ផ្ដើមធ្វើការជាមួយក្រុម នៅតំបន់ហ្កាហ្សា ដែលប្រឆាំងនឹងក្រុមហាម៉ាស។ តើមានអ្វីអាក្រក់ទៅ? ផ្ទុយទៅវិញ វាត្រឹមតែជារឿងល្អប៉ុណ្ណោះ ព្រោះវាកំពុងសង្គ្រោះជីវិតទាហានអ៊ីស្រាអែល»។

អ្នកជំនាញផ្នែកកិច្ចការប៉ាឡេស្ទីន នៅមជ្ឈមណ្ឌល Moshe Dayan ក្នុងទីក្រុង Tel Aviv លោក Michael Milshtein បានប្រាប់សារព័ត៌មាន AFP ថា ក្រុមរបស់លោក Abu Shabab គឺជាផ្នែកមួយនៃក្រុមកុលសម្ព័ន្ធ Bedouin ដែលរស់នៅចន្លោះព្រំដែនតំបន់ហ្កាហ្សា និងឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        13
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        16
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm