​NBC ជំរុញ SME ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​

2021/12/23 12:10:22 am        409

​ភ្នំពេញ៖ ​ធនាគារជាតិ​នៃ​កម្ពុជា ជំរុញ​បន្ថែម​ការប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​សេដ្ឋកិច្ច​នឹង​ក្លាយជា​កត្តា​ស្នូល​មួយ ក្នុងការ​លើកស្ទួយ​ការអភិវឌ្ឍ SME បន្ថែមទៀត​នាពេលខាងមុខ​។​

​លោកជំទាវ​បណ្ឌិត ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង ពិធី​បើក​សន្និសីទ ម៉ាក្រូសេដ្ឋកិច្ច ប្រចាំឆ្នាំ លើក​ទី​៨ ស្តីពី “​បញ្ហា​ប្រឈម​និង​គោលនយោបាយ​អភិវឌ្ឍន៍ សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២១​។​

​នេះ​គឺ ជា​លើក ទី​៨​ហើយ ដែល​សន្និសីទម៉ាក្រូ​សេដ្ឋកិច្ច ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង រួមចំណែក​គាំទ្រ​ការ ស្រាវជ្រាវ និងផ្តល់ជា​វេទិកា ពិភាក្សា​រវាងអ្នក ​និង​អ្នកជំនាញ​មកពី​ស្ថាប័ន​នានា​ទៅលើ​ប្រធានបទ​សំខាន់ៗ​ទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុជាតិ​។​

​ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បង្ហាញថា SME នៅ​កម្ពុជា ប្រ​ឈ ម​នឹង​បញ្ហា​ជា​ច្រើ ន​នៅ ក្នុង​អាជីវកម្ម​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

បញ្ហា​ប្រឈម​លាយ​ទាំងនោះ រួមមាន​ដូចជា ការខ្វះខាត​ជំនាញ​គ្រប់គ្រង​និង​ពលកម្ម​ជំនាញ​, ការខ្វះខាត​ប្រភព​ទុន​និង​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ​, ការខ្វះខាត​ផ្នែក​ព័ត៌មាន​ទីផ្សារ​ទាំង​ក្នុងស្រុក​និង​ទីផ្សារ​នាំចេញ​, ការប្រកួតប្រជែង​ពី​សហគ្រាស​ធំ​ៗ និង​ពី​ការ​នាំចូល​ទំនិញ​ពី​បរទេសជាដើម​។

​លោកជំទាវ មានប្រសាសន៍ថា ការ​ជំរុញ​បន្ថែម​ការប្រើប្រាស់​បច្ចេក​វិទ្យា​នៅក្នុង​សេដ្ឋកិច្ច​នឹង​ក្លាយជា​កត្តា​ស្នូល​មួយ ក្នុងការ​លើកស្ទួយ​ការអភិវឌ្ឍ SME បន្ថែមទៀត​នាពេលខាងមុខ​។

​ជាមួយ​ការប្រើប្រាស់​បច្ចេកវិទ្យា​កា​ន់​តែ​ទូលំទូលាយ SME អាចនឹងទទួល​បាន​ព័ត៌មាន​ឆាប់រហ័ស​ពី​តម្រូវការ​ទីផ្សារ និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ផ្លូវការ តាមរយៈ​ការកាត់បន្ថយ​បញ្ហា​កង្វះ​ព័ត៌មាន​ជាក់លាក់​ពី SME ដែល​កន្លងមក បានធ្វើឱ្យ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​មួយចំនួន​មាន​ភាព​រារែក​ក្នុងការ​ផ្តល់​កម្ចី​ដល់ SME​។ ម្យ៉ាងទៀត នៅពេលដែល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង SME មាន​ភាព​លម្អិត​និង​គ្រប់​ជ្រុងជ្រោយ ការដាក់ចេញ​នូវ​គោលនយោបាយ​គាំទ្រ​នានា​នឹង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។

​ទោះយ៉ាងណា ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះទេ ដោយ​ទាមទារ​នូវ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ឱ្យបាន​ទូលំទូលាយ គួបផ្សំ​នឹង​ការលើកកម្ពស់​ចំណេះដឹង​ផ្នែក​ឌីជីថល​របស់​ម្ចាស់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​ទូទៅ​មកលើ​ប្រព័ន្ធ​ឌីជីថល​ផងដែរ ដែល​ទាំងអស់នេះ ទាមទារ​នូវ​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm