ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង អ្នកដំណើរ និងលំហូទំនិញបន្តចរាចរ ខណៈច្រកនឹងបើកនៅម៉ោង ៩ព្រឹក ហើយបិទនៅម៉ោង ៤ល្ងាច

2025/06/08 07:00:58 pm        262

ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ស្ថិតក្នុងស្រុក​មណ្ឌល​សីមា ខេត្តកោះកុង អ្នកដំណើរ និង​លំហូ​ទំនិញ​បន្តចរាចរ ដោយគោរពលក្ខខណ្ឌមួយចំនួន ខណៈច្រកព្រំដែននឹងបើកនៅម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤ល្ងាច។ នេះបើយោងតាមការឲ្យដឹងពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

តាមរយៈហ្វេសហ៊ុកផ្លូវលោកជំទាវ មិថុនា ភូថង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨មិថុនានេះ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នឹងបើកនៅម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤ល្ងាច ជាបណ្ដោះអាសន្ន។

ការកែសម្រួលម៉ោងបើកបិទ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង នេះ គឺឆ្លើយតបទៅភាគីថៃ ដែលបានផ្លាស់ប្ដូរម៉ោងបើកច្រកនៅម៉ោង ៨ព្រឹក និងបិទច្រកនៅ៤ រសៀល នៅច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។

សូមជម្រាបជូនថា តាមរបាយការណ៍នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ របស់លោកសុវណ្ណ ប៊ុនធឿន ប្រធាន​​ទីស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិចាំយាមបានឱ្យដឹងថា មេបញ្ជា​ការ​វរៈ​ការពារ​ព្រំដែ​នលេខ ១៨២ថៃ ប្រចាំមាត់ច្រកហាតលេកបានឱ្យកម្លាំងប៉ុស្តិ៍ដឹងថា ចាប់ពីថ្ងៃទី៨ ខែ​មិថុនា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិ ហាតលេក ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេស​ថៃ ធ្វើការផ្លាស់ប្ដូរ ម៉ោងបើក បិទច្រក។ របាយការណ៍បញ្ជាក់ថា ម៉ោងបើកច្រកពីម៉ោង ០៦:​០០​នាទី​ ទៅបើកម៉ោង ០៨:០០នាទីព្រឹក និងម៉ោងបិទច្រកពីម៉ោង ២២:០០នាទី មកបិទ​ម៉ោង​១៦:​០០​នាទី​។ ទោះយ៉ាងណា លោកកំពុងប្រជុំបន្ថែមទៀតជាមួយភាគីថៃ សម្រាប់​ព័ត៌មាន​លម្អិត​នឹង​ជូន​ដំណឹង​តាម​ក្រោយទៀត។

តាមរបាយការណ៍​បានឱ្យដឹងទៀតថា ភាគីថៃ បានដាក់លក្ខខណ្ឌ​ចំពោះ​អ្នក​ដំណើរ​ប្រើ​ឯកសារ​តម្រូវ​ដូច​ខាង​ក្រោម៖

១.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនក្នុងគោលបំណងទៅទេសចរណ៍ មិន​អនុញ្ញាត​អោយ​ចូល​ប្រទេស​ថៃ​តែចេញពីប្រទេសថៃបាន។

២.ពលរដ្ឋខ្មែរប្រើលិខិតឆ្លងដែនទៅពេទ្យ ឬអ្នកជំងឺ អនុញ្ញាតធម្មតា។ ៣.ពលរដ្ឋខ្មែរប្រើប័ណ្ណព្រំដែន (Borderpass) អនុញ្ញាតអោយចេញ-ចូល។

៤.ពលករខ្មែរ ប្រើលិខិតឆ្លងដែន ឬ (Borderpass) អនុញ្ញាតអោយចេញ-ចូលបាន។ ៥.ពលរដ្ឋថៃប្រើលិខិតឆ្លងដែនចូលប្រទេសថៃបាន តែមិនអនុញ្ញាតអោយចេញ។ ៦.ពលរដ្ឋថៃប្រើប័ណ្ណព្រំដែន(Borderpass) អនុញ្ញាតអោយចេញ-ចូលបាន ។ ៧.ពលរដ្ឋប្រទេសទី៣ អនុញ្ញាតអោយចេញ-ចូលធម្មតា។ ៨.រថយន្តដឹកទំនិញអនុញ្ញាតអោយចេញ-ចូលធម្មតា៕

អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm