សមាជិក សមាជិកា និងសកម្មជនមកពីគណបក្សភ្លើងទៀន គណបក្សខ្មែរស្រឡាញជាតិ គណបក្សខ្មែររួមរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន ៥៩ នាក់ នៅឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានសម្រេចចិត្តវិលមករួមរស់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សឃុំបូរីជលសារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមវត្តមាន លោក សោម សាម៉េត ប្រធានគណៈកម្មាធិការគណបក្សស្រុកបូរីជលសារ និងលោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារជាច្រើននាក់ទៀត។
ថ្លែងទៅកាន់ សមាជិក សមាជិកា និងសកម្មជនដែលបានចូលរួមជីវភាពនយោបាយនាឱកាសនោះ លោក អ៊ុក សំនៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបូរីជលសារបានបង្ហាញក្ដីសប្បាយរីករាយនៅពេលឃើញដែលវត្តមានរបស់បងប្អូន សមាជិក សមាជិកា និងសកម្មជនគណបក្សផ្សេងៗនៅថ្ងៃនេះ ហើយការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយគណបក្សប្រជាជនរងចាំបើកទ្វាចំហរជានិច្ច ក្នុងការទទួលដោយកក់ក្តៅបំផុតចំពោះបងប្អូន គ្រប់និន្នាការទាំងអស់ដោយមិនមានការរើសអើងនោះឡើយ។
លោកថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេចតែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ មិនរត់ចោលប្រជាពលរដ្ឋណាម្នាក់ឡើយ ពោលនៅរួមសុខរួមទុកជានិច្ច មិនដូចក្រុមជ្រុលនិយមមួយចំនួននៅក្រៅស្រុកឡើយ ដូច្នេះលើកទឹកចិត្តឲ្យបងប្អូន សកម្មជនទាំងអស់ ជឿទុកចិត្តក្នុងការចូលរួមមាគ៌ាជាមួយគណបក្សប្រជាជនកម្ពុជា ហើយរួមគ្នាអភិវឌ្ឍមូលដ្ឋានឃុំបូរីជលសាររបស់យើង ក៏ដូចជាប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនទ្វេឡើងថែមទៀត។
លោកស្រី ឡន ផល្លា សមាជិកគណបក្សខ្មែរស្រឡាញ់ជាតិបានថ្លែងថាដោយមើលឃើញពីគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ នឹងរួមសុខទុក្ខជាមួយពលរដ្ឋគ្រប់កាលៈទេសៈ លោកស្រីបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការបង្ខិតបង្ខំពីនណាម្នាក់ឡើយ។
ជាមួយគ្នានោះលោក ប៉ែន ស៊ីម សកម្មជនគណបក្សភ្លើងទៀនបានថ្លែងថាលោកសប្បាយចិត្តដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះបក្សប្រជាជនមានគោលនយោបាយច្បាស់លាស់ រកសុខសន្ដិភាពជូនពលរដ្ឋ និងការភិវឌ្ឍដល់ប្រទេសជាតិ ដូច្នេះខ្ញុំរួមរស់ និងដើរតាមគណបក្សប្រជាជនជារៀងរហូត៕



