សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខយុវជន​កើត​មហារីក​ជើង​ធ្ងន់ធ្ងរ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

2025/06/08 10:07:04 pm        213

បាត់ដំបង៖ ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានព័ត៌មានទាក់ទងយុវជនកើតជំងឺមហារីក​ជើង​​​នៅ​ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​ នៅរសៀលថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោ​ភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធាន​គណៈ​កម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខនិងនាំយកថវិកា ១០​លាន​រៀល និងផ្លែឈើ​ ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួនផ្តល់ជូនយុវជន យាប វ៉ាន់នឿន អាយុ​២៣​ឆ្នាំ មានជីវភាពខ្វះខាត ថែមទាំងកំពុងកើតជំងឺមហារីកជើងធ្ងន់ធ្ងរបណ្តាលមកពីមុតដែកគោល រស់​នៅ​ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយ​បច្ចុប្បន្ន​នេះ​កំពុងស​ម្រាក​ព្យាបា​ល​នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់យុវជន យាប វ៉ាន់នឿន ឆាប់​បានជាសះស្បើយឡើងវិញ។

លោក​ជំទា​វ​ក៏បានមានប្រសាសន៍ណែនាំអំពីការបរិភោគ​អាហារឱ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​បំប៉ន​ដល់​សុខភាព និងមិនធ្វើឱ្យជំងឺឈឺចាប់ឡើងវិញ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានមាន​ប្រសាសន៍​បន្ថែម​ថា​ ក្រោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលព័ត៌មានករណីខាងលើ សម្តេច​ប្រធាន បានចាត់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះពិនិត្យដល់​ខ្នង​ផ្ទះ​ដោយផ្ទាល់និងបានសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំ និងគ្រូពេទ្យដើម្បីបញ្ជូនយុវជន យាប វ៉ាន់នឿន មកធ្វើការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

យុវជន យាន វ៉ាន់នឿន និងម្តាយមីង មាន​ក្តី​រំភើប​ក្តុក​ក្តួល​ឥត​ឧបមា​ដោយ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់ អ្នកម្តាយមនុស្សធម៌ ដែលលោក​តែង​តែ​គិតគូរ​ដល់​សុខទុក្ខ និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ យុវជន​ និង​ម្តាយ​មីងសូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួប​ប្រទះ​តែនឹង​សេចក្តី​សុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់​ដ៏​ត្រជាក់​ដល់​ប្រជាជនកម្ពុជាជារៀងរហូតតទៅ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា យុវជន យាប វ៉ាន់នឿន អាយុ​២៣ឆ្នាំ ជាកូនកំព្រា កើតជំងឺមហារីក គឺបណ្តាលមកពីមុតដែកគោល មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ព្រៃ ស្រុកបាណន់ ដោយស្ថានភាពគ្រួសារ និងគ្មានអ្នកមើល​ថែ​ទើប​ម្តាយ​មីង​សម្រេច​មក​ស្នាក់​នៅ​ព្យាបាល​ផ្ទះមីង ក្នុងភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ ពេលនេះយុវជន យាប វ៉ាន់នឿន ទទួល​បានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        29
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm