អ្នកពាក់ព័ន្ធ ស្នើសារព័ត៌មាន ជួយផ្សព្វផ្សាយពីបញ្ហាអាហារូបត្ថម្ភ ឲ្យបានផុលផុស

2021/12/23 02:32:42 am        402

ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាល រួមទាំងអង្គការដៃគូ បានស្នើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនានា ជួយផ្សព្វផ្សាយឲ្យបានផុលផុស ពីបញ្ហាអាហារូបត្ថម្ភ ខណៈពួកគេលើកឡើងថា ការចុះផ្សាយ និងការយល់ដឹងពីបញ្ហាអាហារូបត្ថម្ភនេះ នៅមានកម្រិត ។

 ក្នុងវគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារសំខាន់ នៃអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ ដែលបានរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស សេដ្ឋកិច្ច និងសង្គមជាតិ ។ 

ឯកឧត្តម បានបន្តថា ប៉ុន្តែកន្លងមកសង្កេតឃើញថា ការផ្សព្វផ្សាយព័ត៌មានក្នុងវិស័យនេះ មិនសូវបានទទួលការចាប់អារម្មណ៍ ពីសំណាក់អ្នកសារព័ត៌មាន ដោយសារតែចំណេះដឹងរបស់របស់ពួកគេ នៅមានកម្រិត និងការខ្វះទំនាក់ទំនង រវាងអ្នកសារព័ត៌មាន និងអ្នកធ្វើការលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ។ 

ឯកឧត្តម សុខ ស៊ីឡូ បន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ អង្គការ Helen Keller, GIZ គម្រោង MUSEFO បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ស្តីពីការរាយការណ៍ព័ត៌មានអំពីអាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនេះឡើង គោលបំណង ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពក្នុងចំណោមអ្នកសារព័ត៌មាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ របស់ប្រព័ន្ធផ្សព្វផ្សាយជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រុមប្រឹក្សារស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក៏ដូចជាដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនានា មានអង្គការ Helen Keller ជាដើម ដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងវិស័យនេះ ឱ្យបានកាន់តែទូលំទូលាយដល់ស្រទាប់សាធារណៈជន ។

ក្នុងឱកាសនោះ លោកស្រី Gwyneth Cotes នាយិការអង្គការ Helen Keller បានថ្លែងថា ចំពោះអាហារូបត្ថម្ភនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស ហើយសូមស្នើដល់អ្នកសារព័ត៌មាន សូមជួយផ្សព្វផ្សាយ និងរាយការណ៍អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ ៕អត្ថបទ ៖ សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm