លោកTrump ព្រមានពីការដាក់ពង្រាយកងទ័ពគ្រប់ទីកន្លែង បើការតវ៉ានិងប៉ះទង្គិចគ្នានៅតែពុះកញ្ជ្រោលខ្លាំង

2025/06/09 08:26:41 am        87

កងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយក្រុមបាតុករនៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ ៨ មិថុនា ខណៈកងឆ្មាំជាតិត្រូវបានបញ្ជូនដោយលោកប្រធានាធិបតី Donald Trump បានដាក់ពង្រាយនៅពាសពេញទីក្រុងនៅថ្ងៃទីបីនៃការតវ៉ាជុំវិញការឆ្មក់បង្ក្រាបរបស់ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ។

លោក Trump ដែលបានរឹតត្បិតយ៉ាងតឹងណែនលើការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ជាផែនការដ៏សំខាន់នៃអាណត្តិទីពីររបស់លោកបានប្តេជ្ញាថា កងទ័ពនឹងធានាច្បាប់ និងសណ្តាប់ធ្នាប់ដ៏រឹងមាំ       ខណៈហាក់ដូចជាទុកទ្វារចំហសម្រាប់ការដាក់ពង្រាយទាហាននៅក្នុងទីក្រុងផ្សេងទៀត។

យោធាអាមេរិកបាននិយាយថា ឆ្មាំចំនួន៣០០នាក់ មកពីក្រុមប្រយុទ្ធនៃកងពលតូចថ្មើរជើងលេខ ៧៩ ត្រូវបានបញ្ជូនទៅកាន់ទីតាំងបីដាច់ដោយឡែកពីគ្នានៅក្នុងតំបន់ Los Angeles រដ្ឋ California ហើយកំពុងអនុវត្តសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិសហព័ន្ធ និងបុគ្គលិក។

ទាហានដែលពាក់មួកសុវត្ថិភាព និងប្រដាប់ដោយកាំភ្លើង ត្រូវបានឈរជើងនៅមជ្ឈមណ្ឌលឃុំឃាំងសហព័ន្ធក្នុងទីក្រុង Los Angeles ជាទីដែលពួកគេបានចូលរួមជាមួយកងកម្លាំងសន្តិសុខមាតុភូមិ។

ការបាញ់ម្សៅម្រេច និងឧស្ម័នបង្ហូរទឹកភ្នែក ត្រូវបានដាក់គោលដៅទៅលើហ្វូងមនុស្ស រួមទាំងក្រុមអ្នកសារព័ត៌មានផងដែរ ស្របពេលកងកម្លាំងបានរុញក្រុមអ្នកតវ៉ាចេញ ដើម្បីអនុញ្ញាតឱ្យក្បួនរថយន្តចូលទៅកាន់មជ្ឈមណ្ឌលឃុំឃាំង។

ក្រោយមកកងកម្លាំងនគរបាល បានរុញក្រុមបាតុករចេញពីខ្សែបន្ទាត់សហព័ន្ធ ដោយប្រើដំបងឆក់ គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ខណៈពួកគេព្យាយាមបំបែកហ្វូងមនុស្ស៕

អត្ថបទដែលទាក់ទង

មន្ត្រីហ្កាហ្សា៖ មនុស្សជាង១៣០នាក់ស្លាប់ ក្នុងរយៈពេល២សប្តាហ៍ក្នុងពេលចែកជំនួយដឹកនាំដោយអាមេរិក
2025/06/10 12:30:07 pm        1
មេដឹកនាំបណ្តាញពលរដ្ឋក្រុងញូវយ៉កតវ៉ាប្រឆាំងបម្រាមធ្វើដំណើរ ខណៈអ្នកតស៊ូមតិសុំការឯកភាពក្នុងពេលមានការនិរទេស
2025/06/10 12:24:32 pm        1
សាស្ត្រាចារ្យសាកលវិទ្យាល័យនៅប្រទេសស៊ែរប៊ី បិទផ្លូវនៅខាងក្រៅអគាររដ្ឋាភិបាល
2025/06/10 12:14:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីហ្កាហ្សា៖ មនុស្សជាង១៣០នាក់ស្លាប់ ក្នុងរយៈពេល២សប្តាហ៍ក្នុងពេលចែកជំនួយដឹកនាំដោយអាមេរិក

2025/06/10 12:30:07 pm
​មេដឹកនាំបណ្តាញពលរដ្ឋក្រុងញូវយ៉កតវ៉ាប្រឆាំងបម្រាមធ្វើដំណើរ ខណៈអ្នកតស៊ូមតិសុំការឯកភាពក្នុងពេលមានការនិរទេស
2025/06/10 12:24:32 pm
​កម្ពុជាប្រើប្រាស់វិធីសន្ដិភាពដោះស្រាយវិវាទព្រំដែនជាមួយថៃទើបបង្កើតឱ្យមានយន្តការចរចា និងប្ដឹងទៅ ICJ
2025/06/10 12:23:56 pm
​សាស្ត្រាចារ្យសាកលវិទ្យាល័យនៅប្រទេសស៊ែរប៊ី បិទផ្លូវនៅខាងក្រៅអគាររដ្ឋាភិបាល
2025/06/10 12:14:07 pm
​លោក Zelenskiy៖ អ៊ុយក្រែននាំក្រុមឈ្លើយសឹកមកដល់ប្រទេសវិញពីរុស្ស៊ី ដោយការដោះដូរត្រូវចំណាយពេលច្រើនថ្ងៃ
2025/06/10 12:10:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/06/10 01:19:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/06/06 12:51:14 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/06/08 09:15:00 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/06/09 08:34:29 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am