TOP STORY | សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងទៅកាន់តុលាការ ICJ គ្មានការ​កែប្រែ​នោះ​ឡើយ

2025/06/09 04:23:56 pm        442

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​អះអាង​យ៉ាង​ច្បាស់​ថា ករណីសំណុំរឿងប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី គឺ​នៅ​តែ​បន្ត​ប្តឹង​ទៅ​កាន់​តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដោយគ្មានការកែប្រែនោះឡើយ ហើយ​សម្តេច​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការដែលកងទ័ព នៃប្រទេសទាំងពីរ(កម្ពុជា-ថៃ) ធ្វើ​ការ​កែ​សម្រួល​កង​ទ័ព​កាល​ពី​ម្សិល​មិញ​គឺគ្រាន់តែសម្រួលស្ថានភាព តានតឹងប៉ុណ្ណោះពុំ​មែន​ជាការ​ដក​កង​ទ័ព​ដូច​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​បងប្អូនប្រជាពលរដ្ឋនោះឡើយ។

ឆ្លើយតបតាមរយៈខាំមិនហ្វេសបុក នាយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះភ្លាមៗ បន្ទាប់​ពី​សម្តេច​តេជោ​បាន​បង្ហោះសារថា «ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះ​ស្រួល​គ្នា​រវាង​មេបញ្ជាការកងទ័ព នៃប្រទេសទាំងពីរកម្ពុជា-ថៃដើម្បី​បញ្ជៀស​នូវ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ​ពិត​ជា​ចង់​មាន​សន្តិភាព​ជា​បន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរក​ដំណោះ​ស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវ​បាន​ធ្វើ​តាំង​ពីកំ​រិត​ថ្នាក់​រាជ​រដ្ឋាភិបាល​រហូត​ដល់​មេ​បញ្ជាការ​នៅ​អង្គភាព​ជួរ​មុខ​ទើប​មាន​លទ្ធផល​ដូចពេលនេះ។ សូមបងប្អូនជន​រួម​ជាតិ​ជឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ ដោយ​សន្តិ​វិធី​ដែល​ជា​វិធី​តែមួយ​គត់​ដើម្បី​បញ្ជៀស​សង្រ្គាម​បង្ហូរ​ឈាម​ និង​ដើម្បី​មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង»។

បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះមានបងប្អូនប្រជាពលរដ្ឋបានចូល មក​ខាំ​មិន​ដោយមតិខុសៗគ្នា។ តែយ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​មន្រ្តី​ដ៏​មាន​ឥទ្ធិពលរបស់កម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​តាម​រយៈ​ខំាមិនឆ្លើយតបថា «រៀនយល់មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ តែ​ជា​ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹកដីរបស់ខ្លួន»។ សម្តេចតេជោ បា​ន​ឆ្លើយ​តប​បន្ថែម​ទៀត​ថា​«ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹក​ដីខ្លួន។ ការកែសម្រួលប្រៀបដូច ជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែ​ពេល​នេះ​ដេក​ក្បាល​ទៅ​កើត​វិញ។ ដីយើងនៅតែជាដីយើង...»។ សម្តេចតេជោ ហ៊ុន សែន​បាន​អះអាង​ថា«រឿងប្តឹងទៅ ICJមិនប្រែប្រួលទេ»។

សូមបញ្ជាក់ថា នាល្ងាចព្រលបថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តីអ្នកនាំពាក្យរបស់ក្រសួងការ ពារ​ជាតិកម្ពុជា បានបញ្ជាក់ថា យោធាកម្ពុជា និងថៃបានជួបគ្នា និងបាន​សម្រេច​ធ្វើ​ការ​កែ​សម្រួល​កម្លាំ​ងទាហានទាំងសងខាងឲ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយភាពតានតឹង និង​ប្រឈម​មុខដាក់គ្នា៕​ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm