អាមេរិកជឿថា ការសងសឹករបស់រុស្ស៊ី លើអ៊ុយក្រែន មិនទាន់ចប់ទេ ហើយនឹងមានការវាយប្រហារច្រើនទៀត

2025/06/09 04:27:27 pm        228

ក្រុមមន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក ជឿជាក់ថា ការគំរាមសងសឹករបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន ជុំវិញការវាយប្រហារយានដ្រូនកាលពីចុងសប្តាហ៍មុន មិនទាន់បញ្ចប់នៅឡើយទេ ហើយទំនងជានៅមានការវាយប្រហារច្រើនដង ច្រើនលើក និងទ្រង់ទ្រាយធំបន្ថែមទៀត។

ពេលវេលានៃការឆ្លើយតបពេញលេញរបស់រុស្ស៊ី គឺមិនច្បាស់លាស់ឡើយ ដោយប្រភពមួយបាននិយាយថា គេរំពឹងទុករឿងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់។ មន្ត្រីអាមេរិកទីពីរនិយាយថា ការសងសឹកនេះទំនងជារួមបញ្ចូលប្រភេទផ្សេងៗនៃសមត្ថភាពតាមអាកាស រួមទាំងមីស៊ីល និងយានដ្រូន។

ប្រភពពីមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបាននិយាយថា ការវាយប្រហាររបស់ទីក្រុងមូស្គូ នឹងមានលក្ខណៈ "មិនស៊ីសង្វាក់គ្នា" មានន័យថា វិធីសាស្រ្ត និងគោលដៅរបស់ខ្លួន នឹងមិនឆ្លុះបញ្ចាំងពីការវាយប្រហាររបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍មុនប្រឆាំងនឹងយន្តហោះចម្បាំងរុស្ស៊ីនោះទេ។

គួរឱ្យដឹងថា រុស្ស៊ី បានបាញ់មីស៊ីល និងយានដ្រូនយ៉ាងសន្ធាប់ទៅលើរដ្ឋធានីគីវ របស់អ៊ុយក្រែន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយក្រសួងការពារជាតិរុស្ស៊ី និយាយថា ការវាយប្រហារលើទីតាំងយោធា និងគោលដៅដែលទាក់ទងនឹងយោធាទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថា "អំពើភេរវកម្ម" របស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកជឿជាក់ថា ការឆ្លើយតបពេញលេញទាំងស្រុងរបស់រុស្ស៊ី នៅមិនទាន់មកដល់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm