សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរប្រធានធិបតីថ្មីរបស់កូរ៉េខាងត្បូង

2025/06/09 04:51:50 pm        267

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន​ផ្ញើសារ​អបអរសាទរ ចំពោះឯកឧត្តម LEE JAE-MYUNG ដែលជាប់ឆ្នោត​ថ្មី​ជា​ប្រធានាធិបតី នៃ​សាធារណ​រដ្ឋ​កូរ៉េ ដោយ ក្នុងសារអបអរសាទរនោះ សម្តេចតេជោ បានលើកឡើងថា សម្តេចទន្ទឹង​រង់ចាំ​ធ្វើ​ការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធានធិបតី ដើម្បីបន្តពង្រឹង​ទំនាក់​ទំនង​ដ៏​រឹង​មាំ​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់តែខ្លាំងក្លាបន្ថែម ទៀត។

តាមរយៈសារអបអរសាទរ និងជូនពរនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជ័យ​ជំនះ​របស់ ឯកឧត្តម LEE JAE-MYUNG បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់ ដែល​ប្រជាជន​នៃ​សាធារណ​រដ្ឋ​កូរ៉េមានលើភាពជាអ្នកដឹកនាំប្រកបដោយការរួបរួម និងសម្លឹងទៅ​អនាគត​របស់​ឯកឧត្តម​។

សម្តេច​ប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បាន​ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ កាន់តែខ្លាំងឡើងលើគ្រប់វិស័យ ជា​ពិសេស​វិស័យ​ការ​ទូត​សភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន និងបានបង្កើត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ" នៅខែឧសភា ឆ្នាំ២០២៤»។

សម្តេចតេជោ បានលើកឡើងទៀតថា«ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមដើម្បី​បន្ត​ពង្រឹង​ទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ និងកិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ជាតិ និងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និយាយ ដោយឡែក ដើម្បីសន្តិភាព ស្ថិរភាព និង​វិបុលភាពនៃប្រទេសជាតិយើងទាំងពីរ និងតំបន់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm