អភិបាលរដ្ឋ California រិះគន់ការបញ្ជូនឆ្មាំជាតិរបស់លោក Trump នៅបាតុកម្ម LA ថាជារឿងខុសច្បាប់

2025/06/09 05:44:28 pm        99

អភិបាលរដ្ឋ California មកពីបក្សប្រជាធិបតេយ្យ របស់សហរដ្ឋអាមេរិក បានរិះគន់ខ្លាំងៗលើការដាក់ពង្រាយទាហានឆ្មាំជាតិ នៅទីក្រុង Los Angeles កាលពីថ្ងៃអាទិត្យ (០៨ មិថុនា) ដើម្បីបង្ក្រាបបាតុកម្ម ជុំវិញការអនុវត្តច្បាប់អន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump ដោយហៅសកម្មភាពបញ្ជូនទ័ពនេះថាជារឿងខុសច្បាប់។

ឆ្មាំជាតិបានចាប់ផ្តើមដាក់ពង្រាយ ខណៈបាតុកម្មជុំវិញការឆ្មក់ចាប់ខ្លួនអន្តោប្រវេសន៍សហព័ន្ធ បានបន្តយៈពេលបីថ្ងៃនៅទីក្រុង Los Angeles ដោយឈានដល់ការប្រឈមមុខរវាងបាតុករ និងនគរបាល។ មន្រ្តីនគរបាលក្រុង បានប្រកាសដាក់បាតុកម្មមួយនៅជិតសាលាក្រុងថាជា "ការប្រមូលផ្ដុំដោយខុសច្បាប់" ដោយចោទថា ក្រុមបាតុករមួយចំនួនបានគប់ដុំថ្ម ដប និងវត្ថុផ្សេងៗទៀតដាក់លើនគរបាល។

អភិបាលរដ្ឋ Californi លោក Gavin Newsom បាននិយាយថា លោកស្នើឱ្យរដ្ឋបាលលោក Trump ដកបញ្ជារបស់ខ្លួន ក្នុងការដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ២.០០០នាក់ នៅតំបន់ Los Angeles ដោយហៅសកម្មភាពនេះថាជារឿងខុសច្បាប់។ ក្នុងការបង្ហោះលើបណ្ដាញសង្គម X លោក Newsom បានចោទលោក Trump ថាព្យាយាមបង្កើតវិបត្តិ និងរំលោភលើអធិបតេយ្យភាពរដ្ឋរបស់ California ហើយរិះគន់ថា "ទាំងនេះគឺជាទង្វើរបស់ជនផ្តាច់ការមិនមែនប្រធានាធិបតីទេ"។

សេតវិមានជំទាស់នឹងការលើកឡើងរបស់លោក Newsom ដោយនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "អ្នកគ្រប់គ្នាបានមើលឃើញភាពចលាចល ហិង្សា និងភាពគ្មានច្បាប់យ៉ាងច្បាស់ក្នុងបាតុកម្មនោះ"។ លោក Trump នៅក្នុងសារបង្ហោះបណ្ដាញសង្គមកាលថ្ងៃអាទិត្យ បានហៅក្រុមបាតុករថា "ក្រុមបះបោរដោយហិង្សា" ហើយព្រមានថា លោកកំពុងបញ្ជាឱ្យគណរដ្ឋមន្រ្តីរបស់លោក "ចាត់វិធានការចាំបាច់ទាំងអស់" ដើម្បីបញ្ឈប់នូវអ្វីដែលលោកហៅថា "កុបកម្ម"៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm