អ៊ីរ៉ង់និយាយថា គ្មានការបន្ធូរបន្ថយទណ្ឌកម្មណាមួយឡើយ ចំពោះសំណើនុយក្លេអ៊ែររបស់អាមេរិក

2025/06/09 06:36:33 pm        109

ប្រធានសភារបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា សំណើចុងក្រោយរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ពុំបានដាក់បញ្ចូលការដកទណ្ឌកម្មទេ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ការចរចាទំនងជាឈានដល់ការបិទច្រក។

សត្រូវទាំងពីរ បានបើកកិច្ចចរចាចំនួនប្រាំជុំដែលត្រូវបានសម្របសម្រួលដោយប្រទេសអូម៉ង់ ចាប់តាំងពីខែមេសា ដោយស្វែងរកការជំនួសកិច្ចព្រមព្រៀងដ៏សំខាន់រវាងទីក្រុងតេអេរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ដែលកំណត់ការរឹតត្បិតលើសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម មុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បោះបង់ចោលកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

នៅក្នុងវីដេអូដែលចាក់ផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ប្រធានសភាលោក Mohammad Bagher Ghalibaf បាននិយាយថា «ផែនការរបស់សហរដ្ឋអាមេរិក ពុំបាននិយាយអំពីការដកទណ្ឌកម្មនោះទេ»។ លោកបានចាត់ទុកវាថាជាសញ្ញានៃភាពមិនស្មោះត្រង់ ដោយចោទប្រកាន់អាមេរិកថា កំពុងព្យាយាមដាក់កិច្ចព្រមព្រៀងជា «ឯកតោភាគី» ដែលទីក្រុងតេអេរ៉ង់នឹងមិនទទួលយកនោះទេ។

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់ជាយូរមកហើយថា សាធារណរដ្ឋអ៊ីស្លាមមួយនេះ កំពុងព្យាយាមដើម្បីទទួលបានអាវុធនុយក្លេអែរ ជាការចោទប្រកាន់ដែលអ៊ីរ៉ង់បានច្រានចោលជាបន្តបន្ទាប់ ដោយទទូចថាកម្មវិធីអាតូមិករបស់ខ្លួន គឺសម្រាប់តែគោលបំណងសន្តិភាពប៉ុណ្ណោះ។ បញ្ហាសំខាន់ៗក្នុងការចរចា គឺការដកទណ្ឌកម្មសេដ្ឋកិច្ច និងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។ ទីក្រុងតេអេរ៉ង់និយាយថា ខ្លួនមានសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ក្រោមសន្ធិសញ្ញាមិនរីកសាយនុយក្លេអ៊ែរ ខណៈរដ្ឋបាល លោក Trump បានហៅការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមណាមួយរបស់អ៊ីរ៉ង់ ថាជា «បន្ទាត់ក្រហម»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm