តំណាងសមាគម៖ សិប្បកម្មក្នុងស្រុកកំពុងរីកចម្រើន និងកំពុងផ្គត់ផ្គង់​លើទីផ្សារ​ជំនួស​ការនាំចូល

2025/06/09 06:38:22 pm        113

តំណាងសមាគមក្នុងស្រុកមួយ បង្ហាញអំពីការចម្រើនចំពោះសហគ្រាស និងសិប្បកម្មកែច្នៃ និង​វេច​ខ្ចប់​ក្នុងស្រុក ដែលបាននិង កំពុងដំណើរការខ្សែច្រវាក់ផលិតកម្ម ផលិត និងវេចខ្ចប់​ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារក្នុងស្រុក ជំនួសការនាំចូល ជាពិសេសផលិតផល សម្រាប់ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​។

លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើង​នៅ​ក្នុង​ពិព័រណ៍​ផលិត​ផល​ខ្មែរ នៅក្នុងបុរី អ័រគីដេព្រែកលៀប ដែលបានបញ្ចប់នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២៥​ ម្សិលមិញនេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុង​បន្ត​ពង្រឹង​សមត្ថភាព​ផលិតដល់កសិករ និងតាមបណ្តាសហគមន៍នានា ជាពិសេសសសហគមន៍កសិកម្ម, ពង្រឹ​ង​ខ្សែ ច្រវាក់ផ្គត់ផ្គង់សម្រាប់ការកែច្នៃផលិតផលកសិកម្ម និងការ​លើក​កម្ពស់​អ្នក​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ជាដើម នេះបង្ហាញឱ្យឃើញពីការខិតខំ ប្រឹងប្រែងកែលម្អ​ស្បៀង​ឱ្យ​មាន​លទ្ធិភាព​កាន់​តែ​ច្រើន សម្រាប់ផ្គត់ផ្គង់ចូលទីផ្សារ ដែលមានគោលដៅធ្វើពិពិធកម្មផលិតផល និង ប្រាក់​ចំណូល​។

លោកជំទាវ បន្តថា តាមរយៈនៃការផលិត និងកែច្នៃនេះ សម្រាប់សមាគមអភិវឌ្ឍន៍សង្គមខ្មែរ បច្ចុប្បន្ន​សមាគមមានសមាជិក សរុបប្រមាណ ៥០០ ដោយសមាជិក​នីមួយៗ​មានផ​លិត​ផល​មិន​តិច​ជាង១០មុខនោះឡើយ, ក្រៅនេះកម្ពុជាក៏មានសមាគម សហគមន៍ សហគ្រាស និង​សិប្បកម្ម​ផលិត និងកែច្នៃផ្សេងៗជាច្រើនទៀត បានកំពុងផលិតរុញចូលទីផ្សារក្នុងស្រុក និងការនាំចេញ ផង​ដែរ ពោលគឺមកដល់បច្ចុប្បន្ន ប្រសិនគ្មានការនាំចូល ជាពិសេសពីប្រទេសជិតខាង ផលិត​ផល​ក្នុង​ស្រុក​របស់កម្ពុជា ក៏អាចឆ្លើយ តបទៅនិងតម្រូវការទីផ្សារបានគ្រប់គ្រាន់។

សូមបញ្ជាក់ថា ជុំវិញការផលិតនិងកែច្នៃនេះ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​បន្ត​គាំទ្រ​សហ​គ្រាស​ធុន​តូច និងមធ្យម រួមទាំងវិស័យសេដ្ឋ កិច្ចក្រៅប្រព័ន្ធ ព្រមទាំងដាក់វិធានការលើកទឹកចិត្តជាក់លាក់ ដើម្បី​កែ​លម្អបរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យម និងការរៀបចំ​គោល​នយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែរីកចម្រើន, ជាក់ស្តែង​នៅក្នុ​ង​រយៈ​ពេល​ ៤ ខែ ឆ្នាំ២០២៥នេះ បើតាមស្ថិតិគយនិងរដ្ឋាករ, កម្ពុជាបាន​នាំ​ចេញ​ផលិត​ផល​មាន​ជា​ច្រើន​មុខដូ​ចជា៖ បន្លែ ឬស មើមឈើ និងផលិតផល មួយចំនួន មានទឹកប្រាក់ជាង ៣៦១ លាន​ដុល្លារ, ផលិតផលកែច្នៃចេញពីបន្លែ ផ្លែឈើ គ្រាប់ឈើ ផ្លែឈើស្រស់ និងផ្សេងៗទៀត មាន ទឹក​ប្រាក់ជិត ៧០ លានដុល្លារ, គ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ជិត ៧៥០ លានដុល្លារ ក្រៅពី​កម្ពុជា​ក៏​បាន​នាំ​ចេញផលិតផលកែច្នៃ និង កសិផលស្រស់ផ្សេងៗជាច្រើនទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm