អ៊ីស្រាអែល បង្ហាញផ្លូវរូងក្រោមដីនៅក្រោមមន្ទីរពេទ្យហ្កាហ្សា ហើយសាកសពលោកSinwar រកឃើញនៅទីនោះ

2025/06/09 06:39:27 pm        169

កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ មិថុនាថា ខ្លួនបានរកឃើញសាកសពរបស់មេបញ្ជាការយោធាក្រុមហាម៉ាសលោក Mohammed Sinwar នៅក្នុងផ្លូវរូងក្រោមដី ក្រោមមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សាភាគខាងត្បូង បន្ទាប់ពីប្រតិបត្តិការដែលបានកំណត់គោលដៅ កាលពីខែមុន។

ឧត្តមសេនីយ Effie Defrin អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ទៀត គឺលោក Mohammad Shabana មេបញ្ជាការកងពលតូច ទីក្រុង Rafah ក៏ត្រូវបានរកឃើញស្លាប់នៅកន្លែងកើតហេតុ រួមជាមួយនឹងក្រុមសកម្មប្រយុទ្ធមួយចំនួនទៀត ដែលកំពុងត្រូវបានកំណត់អត្តសញ្ញាណ។ កងកម្លាំងអ៊ីស្រាអែល បានផ្តល់ឱ្យអ្នកសារព័ត៌មានបរទេសមួយក្រុមតូច ចូលទៅពិនិត្យមើលផ្លូវរូងក្រោមដី ដែលត្រូវបានរកឃើញនៅក្រោមមន្ទីរពេទ្យអ៊ឺរ៉ុបក្នុងទីក្រុង Khan Younis ដែលលោក Defrin បាននិយាយថា គឺជាទីបញ្ជាការធំ និងជាបរិវេណគ្រប់គ្រងដ៏សំខាន់សម្រាប់ក្រុមហាម៉ាស។

លោក Defrin និយាយថា «នេះគឺជាគំរូមួយផ្សេងទៀតនៃការប្រើប្រាស់ដ៏អាក្រក់របស់ក្រុមហាម៉ាស ដោយយកជនស៊ីវិលជាខែលការពារ និងបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល មន្ទីរពេទ្យ ម្តងហើយម្តងទៀត»។ «យើងបានរកឃើញនៅក្រោមមន្ទីរពេទ្យ នៅក្រោមបន្ទប់សង្គ្រោះបន្ទាន់ ជាបរិវេណមានបន្ទប់មួយចំនួន។ នៅក្នុងបន្ទប់មួយក្នុងចំណោមនេះ យើងបានរកឃើញសាកសព លោក Mohammed Sinwar ដែលត្រូវបានសម្លាប់»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសពីការស្លាប់របស់លោក Sinwar កាលពីខែមុន ប៉ុន្តែលោក Defrin បាននិយាយថា ពេលនេះពួកគេមាន DNA របស់លោក ដែលបង្ហាញថា លើសពីការសង្ស័យ ថាសាកសពនេះគឺជាលោក Sinwar។ ក្រុមហាម៉ាស ពុំបានធ្វើអត្ថាធិប្បាយលើរបាយការណ៍អំពីការស្លាប់របស់ លោក Sinwar ឬ លោក Shabana ទេ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm