ប្រធាន​សហព័ន្ធ​អុកចត្រង្គ​ចាត់​ទុក​ជើងឯក​ថ្នាក់​ជាតិជា​ឱកាស​ផលិត​កីឡាករ​-​កីឡា​ការិនី​ឆ្នើម

2021/12/23 05:45:51 pm        257

​អុកចត្រង្គ​៖ ឯកឧត្តម គុជ គីម​ឡុង ប្រធាន​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បានចាត់ទុក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិគឺជា​វេទិកា​ដ៏​សំខាន់ ដើម្បី​ផលិត​ធនធាន​កីឡាករ​-​កីឡាការិនី​ឆ្នើមៗសម្រាប់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។ ការ​ថ្លែង​របស់​ប្រមុខ​សហព័ន្ធ​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ កាលពី​ថ្ងៃទី​២២ ខែធ្នូ​ម្សិលមិញ។​

​ឯកឧត្តម​បន្ដថា ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​របស់​សហព័ន្ធ ការប្រកួត​ជើងឯក​ថ្នាក់ជាតិគឺជា​ការប្រកួត​ដ៏​ជាក់លាក់ លើ​សមរភូមិ​ក្ដារអុកដោយ​ប្រើ​ទេពកោសល្យ វិធី​សា​ស្ដ្ និង​ក្បួន​យុ​ទ្ទ​សាស្ដ្រ​ផ្សេងៗដែល​ប្រជុំ​ដោយ​កីឡាករ​-​កីឡាការិនី​ខ្លាំងៗ។ ដូច្នេះ​ការប្រកួត​នេះគឺជា​ឱកាស​សម្រិតសម្រាំង​ធនធាន​កីឡាករ​-​កីឡាការិនី​ល្អៗ សម្រាប់​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ និង​ការប្រកួត​អន្ដរជាតិ​នានា។​ ​ដោយហេតុនេះ លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡាបា​នប​ង្ហ​ញ​ក្ដី​រំពឹងថា ក្នុងការ​ប្រកួត​រយៈពេល ៤​ថ្ងៃនេះ កីឡាករ​ទាំងអស់នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព ទេពកោសល្យ និង​បច្ចេកទេស​រៀងៗ​ខ្លួនដើម្បី​ទទួលបាន​ជ័យជម្នះ និង​សម្រាប់​ជា​គោលដៅ​ចូលរួម​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ ក៏ដូចជា​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះធ្វើឡើង​រយៈពេល ៤​ថ្ងៃចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដោយមាន​កីឡាករ ៦៦​នាក់មកពី ១៦​ក្លិបដែលជា​សមាជិក​ពេញ​សិទ្ធ​របស់​សហព័ន្ធ​ចូលរួម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm